681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជា-បែលហ្ស៊ិក ចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា-បែលហ្ស៊ិក ចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត។ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតនេះ គឺជាក្របខ័ណ្ឌច្បាប់ដ៏មានសារៈសំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដែលអនុញ្ញាតឱ្យមានការផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរ ទៅអនុវត្តទោសនៅប្រទេសកំណើតរបស់ខ្លួន សំដៅជំរុញឱ្យមានការសម្រេចបាននូវយុត្តិធម៌ និងការធ្វើសមាហរណកម្មទណ្ឌិតចូលទៅក្នុងសង្គមរបស់ខ្លួនវិញ។

បើតាមក្រសួងយុត្តិធម៌ បានចេញឲ្យដឹងថានៅថ្ងៃទី២៣មករា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា និងលោក Michel Parys ឯកអគ្គរាជទូតបែលហ្ស៊ិកប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានចុះហត្ថលេខាលើសន្ធិសញ្ញារវាងកម្ពុជា និងបែលហ្ស៊ិកស្តីពីការផ្ទេរទណ្ឌិត។

សូមជម្រាបថា មុននឹងចាប់ផ្តើមពិធីចុះហត្ថលេខា លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគោលបំណង និងសារៈសំខាន់នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងមានភាពជិតស្និទ្ធបន្ថែមទៀត៕ 

Khcct banner

អត្ថបទទាក់ទង