681 ezgif.com resize
Swift cc time

OCCRP បង្ហាញការចោទប្រកាន់ថា Lixin Group ជាប់ពាក់ព័ន្ធបណ្តាញឧក្រិដ្ឋកម្មonline scams

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អន្តរជាតិ៖ យោងតាមការស៊ើបអង្កេតស៊ីជម្រៅរបស់គម្រោងរាយការណ៍ស្តីពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ ឬOCCRP (Organized Crime and Corruption Reporting Project) បានបង្ហាញថា ក្រុមហ៊ុនមួយនៅកម្ពុជា ឈ្មោះLixin Group ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនជាច្រើន រួមមានប្រតិបត្តិការល្បែងអនឡាញខុសច្បាប់ និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍(online scams)។

OCCRP បានរាយការណ៍បន្ថែមថា ទីតាំងអាជីវកម្មមួយរបស់ក្រុមហ៊ុននេះ ដែលមានឈ្មោះ Lixin Harbour City ក៏ធ្លាប់ជាគោលដៅនៃប្រតិបត្តិការបង្ក្រាបរបស់អាជ្ញាធរ ពាក់ព័ន្ធនឹងករណី ការបង្ខាំងមនុស្ស និង ការជួញដូរពលកម្ម ផងដែរ។

តាមការផ្សាយរបស់ OCCRP លោក Thomas Xu ដែលមានឈ្មោះដើម Hsu Ming-chin មានសញ្ជាតិដើមពីចិនតៃវ៉ាន់ និងត្រូវបានគេស្គាល់ថាជាប្រធាន Lixin Group ត្រូវបានបង្ហាញអត្តសញ្ញាណថា ជាជនពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងកំពុងរត់គេចខ្លួនពីចិនតៃវ៉ាន់ បន្ទាប់ពីតុលាការនៅទីនោះបានកាត់ទោសឱ្យជាប់ពន្ធនាគារ ចំនួន១២ ឆ្នាំ។

OCCRPបញ្ជាក់ថា ក្នុងការឆ្លើយតបចំពោះការចោទប្រកាន់ខាងលើ Lixin Group បានចេញមុខបដិសេធ ។

Khcct banner

អត្ថបទទាក់ទង