681 ezgif.com resize
Swift cc time

រដ្ឋាភិបាលម៉ាឡេស៊ីត្រៀមអនុវត្តច្បាប់សុវត្ថិភាពអនឡាញថ្មី ហាមឃាត់យុវជនអាយុក្រោម ១៦ ឆ្នាំ មិនឱ្យប្រើប្រាស់ ឬបង្កើតគណនីបណ្តាញសង្គម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសឱ្យដឹងនៅថ្ងៃ២៥មករានេះ ថា ខ្លួនត្រៀមអនុវត្តច្បាប់សុវត្ថិភាពអនឡាញថ្មី ដែលនឹងហាមឃាត់យុវជនអាយុក្រោម ១៦ ឆ្នាំ មិនឱ្យប្រើប្រាស់ ឬបង្កើតគណនីបណ្តាញសង្គម ដើម្បីការពារពួកគេពីការបៀតបៀនតាមអ៊ីនធឺណិត និងមាតិកាមិនល្អ។ អ្នកជំនាញបានព្រមានថា ការហាមឃាត់ទាំងស្រុងអាចនឹងមិនមែនជាដំណោះស្រាយដល់ឫសគល់នៃបញ្ហានោះទេ ហើយក្មេងៗអាចនឹងលួចទៅប្រើប្រាស់កម្មវិធីផ្សេងៗដែលគ្មានការត្រួតពិនិត្យ ដែលអាចបង្កគ្រោះថ្នាក់ជាងមុន ប្រសិនបើខ្វះការអប់រំអំពីសុវត្ថិភាពឌីជីថលឱ្យបានត្រឹមត្រូវ។

តាមកាចុះផ្សាយរបស់កាសែតThe Star ការសម្រេចចិត្តនេះបានបង្កើតឱ្យមានមតិខ្វែងគំនិតគ្នា ដោយអាណាព្យាបាលភាគច្រើនបង្ហាញការគាំទ្រព្រោះវាជួយសម្រាលបន្ទុកក្នុងការតាមដានកូនៗ ប៉ុន្តែយុវជនមួយចំនួនយល់ថាវាជាការបំបិទសិទ្ធិសេរីភាព និងការទទួលបានព័ត៌មានក្នុងសម័យឌីជីថល។ 

Khcct banner

អត្ថបទទាក់ទង