ប៉េកាំង៖មេទ័ពចិន ដ៏មានឥទ្ធិពលបន្ទាប់ពីលោក ស៊ី ជីនពីង ចំនួន២នាក់ នៅថ្ងៃទី ២៤ មករានេះ ត្រូវបានគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន ចាប់ខ្លួនដើម្បីបើកការស៉ើបអង្កេត ដោយសង្ស័យធ្វើសកម្មភាពរំលោភបំពានវិន័យគណបក្ស និងច្បាប់រដ្ឋយ៉ាងធ្ងន់ធ្ងរ។
មេទ័ពទាំង២នាក់នោះរួមមាន លោក ចាង យូវ សែរ (Zhang Youxia) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និង ជាអនុប្រធានគណៈកម្មការយោធាកណ្តាល និងទី២ លោក លីវ ចិនលី ( Liu Zhenli )សមាជិកគណៈកម្មការយោធាកណ្តាល និង ប្រធាននាយសេនាធិការចម្រុះនៃគណៈកម្មការយោធាកណ្តាល ។អ្នកទាំង២ត្រូវដាក់ក្នុងការស៉ើបអង្កេត។
មេទ័ពចិនពីររូបខាងលើ គឺជាមនុស្សមានអំណាចខាងយោធាចិនខ្លាំងបំផុត បន្ទាប់ពី លោក ស៊ី ជីនពីង ដែលជាប្រធានគណៈកម្មការយោធាកណ្តាល។