681 ezgif.com resize
Swift cc time

ទូតរុស្ស៊ីនៅកម្ពុជាបន្តផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋរងគ្រោះក្នុងជម្លោះព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បន្តផ្តល់ជំនួយមនុស្សធម៌ លើកទី៣ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។

លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានដឹកនាំគណៈប្រតិភូស្ថានទូត ប្រគល់អំណោយជូនលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា នូវសម្ភារៈចាំបាច់ រួមទាំងសំភារៈសំអាតផ្ទះ និងផលិតផលការថែទាំផ្ទាល់ខ្លួន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

អំណោយទាំងនោះ រួមមាន ម្សៅសាប៊ូបោកសម្លៀកបំពាក់SAAT(២០លីត្រ, ៥លីត្រ) ចំនួន ២៧ដប, ទឹកសម្អាតបង្គន់SUNWEL(៩០០មល) ចំនួន ៣០ដប, ក្រដាសជូតមុខComfy Jumbo Roll ពណ៌ស្វាយ ចំនួន ៧០ដុំ, ក្រដាសបង្គន់Comfy ពណ៌ខៀវ ចំនួន ១០០កញ្ចប់, សាប៊ូកក់សក់KLEN PROFESS (២០លីត្រ) ចំនួន ៧ដប, សាប៊ូលាងចាន (៣,៥លីត្រ) ចំនួន ១០ដប៕

Khcct banner

អត្ថបទទាក់ទង