681 ezgif.com resize
Swift cc time

ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញតេជោសែន ក្នុងខេត្តតាកែវ សម្រេចការសាងសង់បានប្រមាណ៩០ភាគរយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

តាកែវ៖ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់អង្គភាព និងនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញតេជោសែន ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

គម្រោងសាងសង់ទំនប់អាងទឹកនេះ បានចាប់ផ្តើមអនុវត្តការងារនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ការងារសំខាន់ៗ រួមមាន៖ ១)សាងសង់ទំនប់អាងទឹកកម្ពស់១២ម៉ែត្រ ទទឹងខ្នងទំនប់ប្រវែង១៤ម៉ែត្រ និងបណ្តោយប្រវែង១៣០ម៉ែត្រ និង២)សាងសង់សំណង់សិល្បការ្យសរុបចំនួន២កន្លែងគឺ សាងសង់សំណង់លូចំនួន១កន្លែង និងសំណង់បង្ហៀរចំនួន១កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ៩0ភាគរយ។

ក្រុមការងារអនុវត្តគម្រោង បានឱ្យដឹងថា គោលបំណងនៃការសាងសង់ទំនប់អាងទឹកនេះ គឺដើម្បីរក្សាស្តុកទឹកទុកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដាំដុះដំណាំចំការចំនួន១៥០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ១១៦គ្រួសារ ក្នុងភូមិត្រពាំងក្រញូង នៃឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ៕


Khcct banner

អត្ថបទទាក់ទង