681 ezgif.com resize
Swift cc time

ក្រុមវិនិយោគិនអន្តរជាតិ គ្រោងបង្កើត«ជើងហោះហើរត្រង់»ពីរុស្សីមកកម្ពុជា ទាក់ទាញភ្ញៀវទេសចររុស្សី និងវិនិយោគិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ក្រុមវិនិយោគិនអន្តរជាតិ គ្រោងបង្កើតជើងហោះហើរត្រង់ពីរុស្សីមករាជធានីភ្នំពេញ ឬ គោលដៅទេសចរណ៍របស់កម្ពុជា ដោយគម្រោងនេះ ត្រូវបានជឿជាក់ថា វត្តមានជើងហោះហើរត្រង់ពីរុស្សីមកកម្ពុជា នឹងធ្វើឱ្យមានកំណើនភ្ញៀវទេសចរ និងវិនិយោគិនរុស្សី និងពីបណ្តាសហគមន៍និយាយភាសារុស្សីដទៃមកប្រទេសកម្ពុជា។

នាថ្ងៃទី២១ មករា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានជំនួបជាមួយក្រុមវិនិយោគិនអន្តរជាតិ បានរាយការណ៍ពីសកម្មភាពអាជីវកម្ម ទិសដៅ និងយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ីព្រមទាំងពីសហគមន៍និយាយភាសារុស្សីមកកាន់ប្រទេសកម្ពុជា។

ក្នុងឱកាសនេះ ក្រុមហ៊ុន Lotus Group និង JFT Jet បានប្រាប់ពីគម្រោងរៀបចំជាយុទ្ធសាស្រ្តថ្មីៗ បន្ថែមទៀត ជាពិសេសលើលទ្ធភាបបង្កើតជើងហោះហើរត្រង់ពីរុស្សីមករាជធានីភ្នំពេញ ឬ គោលដៅទេសចរណ៍របស់កម្ពុជា និងស្នើសុំការផ្តល់អនុសាសន៍ និងការគាំទ្រពីលោករដ្ឋមន្រ្តីនាពេលនេះ។ ទន្ទឹមនឹងនេះ ក្រុមវិនិយោគិនអន្តរជាតិ បានជម្រាបលោករដ្ឋមន្រ្តីពីដំណឹងដ៏វិជ្ជមានថាប្រទេសជាសមាជិក BRICS ដែលជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេលើពិភពលោក នឹងបើក Boxing House នៅកម្ពុជា ដែលពិតជាបង្កើនលំហូរវិនិយោគដោយផ្ទាល់ចូលទៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម និងនាំមកនូវលទ្ធផលគួរជាទីមោទនៈរបស់ក្រុមហ៊ុនដល់វិស័យទេសចរណ៍កម្ពុជាកន្លងមក និងគំនិតផ្តួចផ្តើមដ៏ល្អ និងមានតម្លៃបន្ថែមទៀតនាពេលនេះ។ ក្នុងនាមក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ លោករដ្ឋមន្រ្តី គាំទ្រ និងផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែមលើគំនិតផ្តួចផ្តើមនេះ និងសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ និងមានចីរភាពដែលពិតជាបង្កើនលំហូរភ្ញៀវទេសចរ និងវិនិយោគិនរុស្ស៊ី និងពីបណ្តាសហគមន៍និយាយភាសារុស្សីមកកាន់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង