681 ezgif.com resize
Swift cc time

និស្សិតខ្មែរ ៤រូបនឹងចុះកម្មសិក្សានៅប្រទេសហូឡង់ផ្នែកបច្ចេកវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ និស្សិតខ្មែរ ៤រូបដែលមកពីសាកលវិទ្យាល័យខេមតិច នឹងទៅផ្លាស់ប្តូរការសិក្សា និងចុះកម្មសិក្សាស្រាវជ្រាវនៅប្រទេសហូឡង់រយៈពេល ៥ខែលើផ្នែកបច្ចេកវិទ្យា ក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យខេមតិច និងសាកលវិទ្យាល័យWindesheim University of Applied Sciences ។

យោងតាមគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យខេមតិច បេក្ខជនទាំង៤រូបជានិស្សិតដែលកំពុងសិក្សាក្នុងឆ្នាំទី៣ និងទី៤ និងជ្រើសរើសជំនាញបច្ចេកវិទ្យា។ និស្សិតទាំងអស់រួមមាន អឿន វីរៈយុទ្ធ (ឆ្នាំទី៤ ជំនាញវិស្វកម្មសូហ្វវែរ) វិសាល ភូមិន្ទ (ឆ្នាំទី៤ ជំនាញវិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម) អាន ស៊ាវលី (ឆ្នាំទី៤ ជំនាញសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត) អ៊ី ម៉ីថេង (ឆ្នាំទី៣ ជំនាញ បញ្ញាធុរកិច្ច និងគ្រប់គ្រងហានិភ័យ)។

គួរបញ្ជាក់ថា នេះជាឱកាសល្អ និងពិសេសមួយសម្រាប់និស្សិតទាំងបួនដើម្បីស្វែងយល់ពីវិស័យបច្ចេកវិទ្យាបន្ថែមនៅក្នុងបរិបទអន្តរជាតិ និងអភិវឌ្ឍទស្សនៈឆ្លងវប្បធម៌ នៅប្រទេសហូឡង់ដែលជាប្រទេសមានបច្ចេកវិទ្យាទំនើប៕


Khcct banner

អត្ថបទទាក់ទង