Img 1426
Swift cc time

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសឥណ្ឌូណេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ កម្មវិធីអនុបណ្ឌិតអាស៊ាន ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ ២០នាក់មកពីបណ្តាប្រទេសក្នុងអាស៊ានទៅសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ Universitas Gadjah Mada ប្រទេសឥណ្ឌូណេស៊ី។ អាហារូបករណ៍នេះ នឹងបិទទទួលពាក្យថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦។

យោងតាមគេហទំព័រផ្លូវការរបស់កម្មវិធីអនុបណ្ឌិតអាស៊ាន ដើម្បីដាក់ពាក្យបេក្ខជនត្រួវតែជាប្រជាជនដែលនៅក្នុងប្រទេសសមាជិកអាស៊ាន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រដែលសញ្ញាបត្រមានការទទួលស្គាល់ពី ASEAN Universities Network រួមទាំងមានកម្រិតភាសាអង់គ្លេសល្អ (TOEFL PBT ៖ 550 ឬ IBT៖ 80 ឬ IELTS៖ 6.0 ឬការធ្វើតេស្តដែលមានតម្លៃសមាមាត្រ)។ ក្នុងនោះ បេក្ខជនត្រូវតែជានិស្សិតដែលធ្លាប់សិក្សាជំនាញ សេដ្ឋកិច្ច គ្រប់គ្រង វិទ្យាសាស្ត្រកសិកម្ម ឬព្រៃឈើ វិស្វកម្ម វិទ្យាសាស្ត្រនយោបាយ ភូមិសាស្ត្រ ឬច្បាប់។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈតំណរភ្ជាប់៖ https://www.asean-sustainability.mba/admissions

បើតាមប្រភពដដែល បេក្ខជនត្រូវមានឯកសារមួយចំនួនដូចជា លិខិតឆ្លងដែន ប្រវត្តិរូបសង្ខេប (Curriculum vitae or resume) លិខិតលើកទឹកចិត្ត(Motivation Letter) រូបថតដែលស្លៀកសម្លៀកបំពាក់ផ្លូវការ និងលិខិតណែនាំពីសាលានិងស្ថាប័នដែលធ្វើការ។ មួយវិញទៀត បេក្ខជនក៏ត្រូវមាន សញ្ញាបត្របរិញ្ញាបត្រ និងលទ្ធផលការសិក្សាល្អ ព្រោះដំណាក់កាលជ្រើសរើស ពិន្ទុមធ្យមភាគសម្រាប់ប្រកួតជាមួយបេក្ខជនដទៃទៀត គឺគណនាចេញពីនិទ្ទេសថ្នាក់បរិញ្ញាបត្រ។ ដំណាក់កាលចុងក្រោយ បេក្ខជននឹងត្រូវជ្រើសរើសដោយសាកលវិទ្យាល័យជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ផងដែរថា អាហារូបករណ៍បានផ្តល់អាទិភាពដល់ប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត។ បេក្ខជនដែរជាប់អាចទទួលបានសញ្ញាបត្រចំនួនពីរ ដែលសញ្ញាបត្រមួយពីសាកលវិទ្យាល័យម្ចាស់ផ្ទះ និងមួយទៀតពីសាកលវិទ្យាល័យប្រទេសន័រវេស តាមរយៈការសិក្សាប្រាំមួយសប្តាហ៍នៅប្រទេសន័រវេសក្នុងអំឡុងពេលឆមាសចុងក្រោយ។ អាហារូបករណ៍នេះ នឹងគ្រប់ដណ្តប់លើថ្លៃធ្វើដំណើរ ការស្នាក់នៅ ការចំណាយផ្សេងៗ និងប្រាក់ឧបត្ថម្ភសម្រាប់បេក្ខជនមានអាយុក្រោម៣០ឆ្នាំ។

Khcct banner

អត្ថបទទាក់ទង