681 ezgif.com resize
Swift cc time

មហាអំណាចចិន ប្រកាសគាំទ្រ«សណ្តាប់ធ្នាប់អន្តរជាតិ»ដឹកនាំដោយ UN

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Guo Jiakun មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន

ចិន៖ មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសពីគោលជំហររបស់រដ្ឋាភិបាលចិន ក្នុងការគោរព និងគាំទ្រដល់សណ្តាប់ធ្នាប់អន្តរជាតិ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ។ការប្រកាសរបស់មហាអំណាចចិនពេលនេះ ធ្វើឡើងខណៈពេលដែលលោកត្រាំ ប្រកាសបង្កើត«ក្រុមប្រឹក្សាសន្តិភាព»ដោយតម្រូវឱ្យបង់ប្រាក់១ពាន់លានដុល្លារ ជាថ្នូរនឹងអាសនៈអចិន្ត្រៃយ៍។

ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Guo Jiakun មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ពីគោលជំហររបស់ចិន ក្នុងការប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យនៃសន្តិភាព ហើយចូលរួមក្នុងការផ្លាស់ប្តូរមិត្តភាពជាមួយប្រជាជាតិទាំងអស់ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និង សមភាព ហើយនៅតែប្តេជ្ញាធ្វើជាកម្លាំងវិជ្ជមាន ស្ថិរភាព និងស្ថាបនា។

បើតាមអ្នកនាំពាក្យរូបនេះ បានអះអាងថា ចិនមិនមានចេតនាប្រកួតប្រជែងឥទ្ធិពលជាមួយប្រទេសណាមួយឡើយ ហើយចិននឹងបន្តការពារប្រព័ន្ធអន្តរជាតិដែលអង្គការសហប្រជាជាតិ UN ជាស្នូល និង គោរពតាមច្បាប់អន្តរជាតិ ក៏ដូចជាធម្មនុញ្ញ UN ជាចម្បង អនុលោមតាមផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់នៃសហគមន៍អន្តរជាតិ។

ជាការកត់សម្គាល់ ការចេញមុខប្រកាសជំហររបស់ចិននេះ ធ្វើឡើងក្រោយពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ដួចផ្ដើគំនិតបង្កើត«ក្រុមប្រឹក្សា សន្តិភាព» និងបានដាក់លិខិតអញ្ជើញប្រទេសជាច្រើនឱ្យចូលរួម ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ ដោយតម្រូវឱ្យបង់ប្រាក់ ១ពាន់លានដុល្លារ ជាថ្នូរនឹងអាសនៈអចិន្ត្រៃយ៍៕

Khcct banner

អត្ថបទទាក់ទង