អាម៉េរិក៖ លោក ដូណាល់ត្រាំ បានចេញមុខរិះគន់អ៊ឺរ៉ុបជាថ្មីម្តងទៀតកាលពីល្ងាចថ្ងៃពុធក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៦ ក្នុងប្រទេសស្វីសដែលលោកបានលើកឡើងពីសង្រ្គាមលោកលើកទី២ថាប្រសិនបើសហរដ្ឋអាម៉េរិកមិនបានចេញមុខក្នុងការបញ្ចប់សង្រ្គាមនោះទេម្លេះពេលនេះអ៊ឺរ៉ុបទាំងមូលប្រហែលជានិយាយភាសាអាល្លឺម៉ង់ រឺ ភាសាជប៉ុនតិចតួចក៏ថាបាន។
នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកលោកត្រាំបានរម្លឹកអំពីប្រវត្តិសាស្ត្រដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការជំរុញរបស់លោកក្នុងការទទួលបានកោះហ្គ្រីនឡែន។ លោក ត្រាំ បានប្រាប់មនុស្សគ្រប់គ្នានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីសថា "បន្ទាប់ពីសង្គ្រាម ដែលយើងបានឈ្នះ យើងបានឈ្នះយ៉ាងធំ បើគ្មានយើងទេ ឥឡូវនេះ អ្នកទាំងអស់គ្នានឹងនិយាយភាសាអាល្លឺម៉ង់ និងភាសាជប៉ុនតិចតួច។
សម្រាប់លោកត្រាំ ដាណឺម៉ាក ខ្លួនឯងត្រូវបានអាល្លឺម៉ង់កាន់កាប់បន្ទាប់ពីវាយគ្នាអស់ប្រមាណត្រឹមតែ ៦ ម៉ោងតែប៉ុណ្ណោះ លោកថាដាណឺម៉ាកមិនអាចទាំងការពារខ្លួនឯង និង កោះហ្រ្គីនឡែនបានឡើយ ពេលនោះអាម៉េរិកបានបញ្ជូនទ័ពទៅការពារកោះហ្រ្គីនឡែន និងសាងសង់បន្ទាយទាហាននៅទីនោះ លោកថាក្រោយចប់សង្រ្គាមអាម៉េរិកបែជាប្រគល់ហ្រ្គីនឡែនទៅឲ្យដាណឺម៉ាកវិញ លោកថាពេលនោះជារឿងឆ្កួតដែលយើងបានធ្វើ៕