681 ezgif.com resize
Swift cc time

លោក ឆៃ ស៊ីណារិទ្ធ៖រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាអនុវត្តវិធានការតឹងរឹងបង្ក្រាប ONLINE SCA

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហា ដោយអនុវត្តវិធានការច្បាស់លាស់ តឹងរឹងក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប ONLINE SCAM។ ការប្រកាសនេះ ធ្វើឡើងកំឡុងពេលជំនួបជាមួយលោកស្រី Rebecca Miller អ្នកសម្របសម្រួលថ្នាក់តំបន់ផ្នែកជួញដូរមនុស្ស និងរត់ពន្ធជនចំណាកស្រុក របស់អង្គការ UNODC។

លោក ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានភាពប្រទាក់ក្រឡា គ្នាជាមួយអំពើជួញដូរមនុស្ស ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ការធ្វើទារុណកម្ម ឃាតកម្ម និងបទ ល្មើសគ្រឿងញៀន ជាដើម ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស សេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ជាតិទាំងមូល។

ទន្ទឹមនេះ លោក ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានគិតគូរ និងបន្ត យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាទាំងនេះ ដោយអនុវត្តវិធានការច្បាស់លាស់ និងតឹងរឹងក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រាប់បញ្ចូលទាំងកិច្ចខិតខំលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគ្រប់តួអង្គ និងភាគីពាក់ព័ន្ធ ចាំបាច់ត្រូវសហការ ផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ និងផ្តល់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ដើម្បីវែកមុខមេក្លោង និងបណ្តាញអង្គការចាត់តាំងឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។

ជាកិច្ចឆ្លើយតប លោកស្រី Berecca Miller ក៏បានសម្តែងនូវការកោត សរសើរដល់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើ ការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកស្រី បានគូសបញ្ជាក់ថា UNODC គាំទ្រកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលយ៉ាងពេញទំហឹងលើការ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ និងបានបន្ថែមថា គ្មានប្រទេសណាមួយដែលអាច ដោះស្រាយបញ្ហានេះដោយខ្វះតម្រូវការកិច្ចសហប្រតិបត្តិការឡើយ៕

Khcct banner

អត្ថបទទាក់ទង