681 ezgif.com resize
Swift cc time

ផលិតផលម្ហូបអាហារខុសច្បាប់ និងបង្កគ្រោះថ្នាក់ដល់សុខភាព ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុដុតកម្ទេចចោល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានដុតកម្ទេចផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខ័ណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះថ្នាក់ណាមួយ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ធានាឱ្យបាននូវផលិតផលប្រើប្រាស់ និងម្ហូបអាហារដែលមានសុវត្ថិភាពចំពោះសុខភាព ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ។

ពិធីដុតកម្ទេចទំនិញ បានធ្វើឡើងនៅទីលានចាក់សំរាមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ក្រុងកំពង់សោម។ នៅក្នុងឱកាសនោះ លោក ហែម ដារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរដល់មន្ត្រីសាខា ក ប ប ខេត្តព្រះសីហនុ ដែលបានដកហូតម្ហូបអាហារមិនភាពអនុលោម មកកំទេចចោលទាន់ពេលវេលា ព្រោះទំនិញនេះអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្ត បានមានប្រសាសន៍ថា ការដុតកំទេចទំនិញថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអនុសាសន៍ណែនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាគោលនយោបាយចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាអោយ ម្ហូបអាហារ គ្មានសារធាតុគីមី មានអនាម័យ រក្សាអោយបាននូវសុខភាពប្រជាពលរដ្ឋ ស្ថេរភាពទីផ្សារផ្នែកម្ហូបអាហារ នាំអោយមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។

ទន្ទឹមគ្នានោះដែរ លោកប្រធានសាខា បានប្តេជ្ញាបន្តប្រឹងប្រែងត្រួតពិនិត្យទំនិញនៅលើទីផ្សារ និងនៅតាមហាងលក់ទំនិញនានាថែមទៀត ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ជូនអ្នកប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ និងក្នុងប្រទេសកម្ពុជា ដោយអនុលោមតាមកម្មវិធីអភិក្រម ស្តីពី «ការគ្រប់គ្រងហានិភ័យ» ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។

ជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមទីផ្សារ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កំពុងទទួលបានផ្លែផ្កាពីការងារទាំងនេះ ដែលធ្វើឲ្យលុបបំបាត់ទាំងស្រុងនូវសារធាតុគីមីបន្ថែម ដ៏គ្រោះថ្នាក់មួយចំនួនដូចជា : បូរ៉ាក់ ហ្វ័ម៉ាលីន និងសារធាតុគីមី អូរ៉ាមីន-អូ ជាដើម។

សូមជម្រាប ក្នុងឆ្នាំ២០២៤-២៥ ក.ប.ប. បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងម្ហូបអាហារពុំមានសុវត្ថិភាព នៅតាមទីផ្សារនៃខេត្តព្រះសីហនុ សរុបចំនួន ជាងមួយពាន់គីឡូក្រាម ដូចជា (នំកញ្ចប់ មីចំរុះ គ្រឿងកំប៉ុង គ្រឿងសមុទ្រ និងបន្លែ ផ្លែឈើ ផ្ទុកនូវសំណល់ថ្នាំកសិកម្ម) យកទៅដុតកំទេចចោល៕


Khcct banner

អត្ថបទទាក់ទង