នៅក្នុងការដ្ឋានសំណង់ ពេលវេលាគឺជាមាសប្រាក់ ចំណែកឯដំណើរការដោយរលូនគឺជាជីវិត។ តើអ្នកធ្លាប់ត្រូវកែប្រែការរចនាឌីសាញដោយសារទំហំខ្នាតដែកមិនពេញលក្ខណៈឬមិនគ្រប់គ្រាន់ដែរឬទេ? តើអ្នកធ្លាប់ត្រូវបង្ខំឱ្យបញ្ឈប់ការងារសាងសង់ជាបណ្តោះអាសន្នសិនដើម្បីរង់ចាំសម្ភារៈដោយសារឃ្លាំងអ្នកផ្គត់ផ្គង់អស់សម្ភារៈដែរឬទេ? តើអ្នកធ្លាប់ជួបការលំបាកក្នុងការសម្រេចចិត្តដោយសារតុល្យភាពរវាងតម្លៃ និងគុណភាពដែរឬទេ?
ឥឡូវនេះ បញ្ហាទាំងអស់នេះមានដំណោះស្រាយចុងក្រោយហើយ——ពីព្រោះ ក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក គឺជាក្រុមហ៊ុនដែលអ្នកអាចទុកចិត្ត និងអាចដោយស្រាយបញ្ហាខាងលើបាន។
ក្រុមហ៊ុនយើងយល់ច្បាស់ថា ការផ្គត់ផ្គង់ដែកដែលគួរឱ្យទុកចិត្តគឺជាគ្រឹះ នៃភាពជោគជ័យនៃគម្រោងរបស់អ្នក។ ដូច្នេះ យើងមិនធ្វើការសន្យាទទេៗនោះទេ គឺផ្តល់នូវការធានាដ៏រឹងមាំបំផុត៖ ឃ្លាំងស្តុកដែកទំនើបដែលមានស្តុកដែកជានិច្ចចំនួន30,000 តោន ស្ថិតនៅក្នុងផ្លូវជាតិលេខ៣ គីឡូម៉ែត្រទី១៩ រាជធានីភ្នំពេញ ត្រៀមខ្លួនជានិច្ចសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អ្នក!
គាំទ្រដោយក្រុមហ៊ុនមេដ៏មានឥទ្ធិពល ជាមួយនឹងមូលដ្ឋានធនធានដ៏រឹងមាំ
ក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក មិនមែនជាក្រុមហ៊ុនពាណិជ្ជកម្មដែលឯកោនោះទេ វាគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនLUGANGGONGYEYUAN ដែលមានន័យថាក្រុមហ៊ុនមានសក្តានុពលមូលធនខ្លាំងក្លា មូលដ្ឋានគ្រឹះក្នុងស្រុកដ៏រឹងមាំ និងទស្សនវិស័យដ៏វែងឆ្ងាយ។ ប្រតិបត្តិការក្នុងរូបភាពជាគ្រុប ធានាឱ្យ ក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក មានសក្តានុពលដ៏ខ្លាំងនៅក្នុងហិរញ្ញវត្ថុ បណ្តាញ និងការយល់ដឹងអំពីគោលនយោបាយ ដែលអាចផ្តល់ការធានាកិច្ចសហការ អាចទុកចិត្តបាន មានស្ថេរភាព និងយូរអង្វែងដល់អតិថិជន។
គំរូអាជីវកម្មថ្មី "ហាងនៅខាងមុខ រោងចក្រនៅខាងក្រោយ" បង្ហាញពីអត្ថប្រយោជន៍ទាំងអស់យ៉ាងច្បាស់
ខុសពីពីពាណិជ្ជករប្រពៃណី ក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក បានជ្រើសរើសយ៉ាងច្នៃប្រឌិតនូវគំរូអាជីវកម្មថ្មីគឺ"ផលិតនៅប្រទេសចិន លក់នៅកម្ពុជា" ដែលហៅថា "ហាងនៅខាងមុខ រោងចក្រនៅខាងក្រោយ" ។ ក្រុមហ៊ុនមានមូលដ្ឋានផលិតកម្ម និងរោងចក្រដែកនិងដៃគូសហការដែលទំនើបនិងចាស់ទុំ នៅក្នុងប្រទេសចិន ដែលទទួលខុសត្រូវចំពោះដំណាក់កាលផលិតដែកដែលមានគុណភាពខ្ពស់។ នេះមានន័យថាផលិតផលត្រូវបានគ្រប់គ្រងគុណភាពតាំងពីដំណាក់កាលចាប់ផ្តើមផលិតដំបូង រហូតដល់ដំណើរការសង្វាក់ផលិតកម្មទាំងមូលដែលបានបង្ហាញពីគុណសម្បត្តិថ្លៃដើមយ៉ាងច្បាស់។
រីឯមូលដ្ឋានផលិតដ៏ធំស្ថិតនៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រទី១៩ រាជធានីភ្នំពេញក្នុងប្រទេសកម្ពុជា បានដើរតួនាទីជា"ឃ្លាំងស្តុកដ៏សំខាន់"និង "មជ្ឈមណ្ឌលសេវាកម្មទីផ្សារ"។ នៅទីនេះមិនមែនគ្រាន់តែជាកន្លែងផ្ទុកទំនិញដ៏សមញ្ញនោះទេ ប៉ុន្តែវាជាមជ្ឈមណ្ឌលឃ្លាំង និងឡូជីស្ទិកដ៏ទំនើបដែលរក្សាការស្តុកដែកជានិច្ចចំនួន ៣០,០០០ តោន។ គំរូនេះបានភ្ជាប់ដោយជោគជ័យនូវសមត្ថភាពផលិតកម្មដ៏ខ្លាំងក្លារបស់ប្រទេសចិនជាមួយនឹងតម្រូវការទីផ្សារកម្ពុជា និងអាស៊ីអាគ្នេយ៍ ដោយនាំមកនូវគុណប្រយោជន៍ស្នូលចំនួនប្រាំដ៏ពិសេសដល់អតិថិជន៖
ស្តង់ដាដែកមានគ្រប់ខ្នាត អតិថិជនទិញតែមួយកន្លែងបានគ្រប់ទាំងអស់
ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែកសំខាន់ៗដូចជា បន្ទះដែក ពុម្ពដែក បំពង់ដែក និងសម្ភារៈបន្ទាប់បន្សំផ្សេងៗទៀត ដែលសង្វាក់ផលិតផលគ្របដណ្តប់លើដំណាក់កាលគម្រោងសាងសង់ទាំងអស់ដែលមានរចនាសម្ព័ន្ធដែក គម្រោងសាងសង់ ការអភិវឌ្ឍន៍អចលនទ្រព្យ ការកែច្នៃម៉ាស៊ីន។ល។ អតិថិជនមិនចាំបាច់ទៅកន្លែងផ្សេងៗគ្នាជាច្រើននោះទេ គឺអាចបញ្ចប់ការទិញ "តែមួយកន្លែង" នៅទីនេះ ដែលជួយបង្កើនប្រសិទ្ធភាពការទិញយ៉ាងខ្លាំង។
ស្តុកមានរាប់ម៉ឺនតោន ផ្គត់ផ្គង់រហ័សទាន់ពេលវេលា
ស្តុកដែកមានបម្រុងជានិច្ច ៣០,០០០ តោន គឺជាភាពជឿជាក់ ហើយក៏ជាការធានាផងដែរ។ ទោះបីជាតម្រូវការគម្រោងរបស់អ្នកបន្ទាន់យ៉ាងណាក៏ដោយ
ក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក អាចផ្គត់ផ្គង់បានយ៉ាងរហ័ស ដោយបង្រួមខ្លីយ៉ាងខ្លាំងនូវរយៈពេលរង់ចាំរបស់អតិថិជន និងធានាបានដំណើរការសំណង់ និងធ្វើឱ្យដូចពាក្យ "ពេលវេលាគឺជាប្រាក់ចំណេញ"យ៉ាងពិតប្រាកដ។
ការផ្គត់ផ្គង់ដោយផ្ទាល់ តម្លៃមានភាពប្រកួតប្រជែង
អាចសំចៃឬលប់ចោលបាននូវដំណាក់កាលពាណិជ្ជកម្មពីឈ្មួញកណ្តាល ដោយផ្គត់ផ្គង់ពីរោងចក្រដែកក្នុងប្រទេសចិនដល់ឃ្លាំងនៅកម្ពុជា រចនាសម្ព័ន្ធថ្លៃដើមមានតម្លាភាព និងមានប្រសិទ្ធភាព។ នេះហើយដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក ផ្តល់តម្លៃដែលមានសមត្ថភាពប្រកួតប្រជែងខ្លាំងដល់អតិថិជន ហើយអាចធានាគុណភាព និងបន្ថយថ្លៃដើមសរុបរបស់អតិថិជនយ៉ាងច្បាស់លាស់។
ការគ្រប់គ្រងតាំងពីដំណាក់កាលផលិតដំបូង ផលិតផលមានគុណភាពខ្ពស់
ផលិតផលមានគុណភាពខ្ពស់ ព្រោះតាំងពីសង្វាក់ផលិតកម្មដំបូងគឺមានប្រព័ន្ធគ្រប់គ្រងគុណភាពដ៏តឹងរឹងនៃរោងចក្រដែកដែលជាដៃគូក្នុងស្រុកប្រទេសចិន។ ផលិតផលដែកដែលដឹកបញ្ជូនទៅដល់ប្រទេសកម្ពុជាគឺសុទ្ធតែមានការទទួលខុសត្រូវខ្ពស់ចំពោះគុណភាព ធានាថាផលិតផលដែលអតិថិជនទទួលបានគឺមានដំណើរការអាចទុកចិត្តបាន មានសុវត្ថិភាព និងសម្រេចបាននូវសមាមាត្រតម្លៃ-គុណភាពខ្ពស់។
មានសេវាកម្មចែកចាយទូទាំងប្រទេសកម្ពុជា
ក្រុមហ៊ុនមានប្រព័ន្ធឡូជីស្ទិកគ្រប់គ្រាន់ សន្យាចែកចាយនិងផ្គត់ផ្គង់ផលិតផលទូទាំងព្រះរាជាណាចក្រកម្ពុជា ទោះបីជាគម្រោងរបស់អ្នកស្ថិតនៅទីណាក៏ដោយ អាចរីករាយនឹងសេវាកម្ម "ដឹកជញ្ជូនដល់មាត់ទ្វារផ្ទះ" ដែលងាយស្រួល និងមានប្រសិទ្ធភាព ដោះស្រាយកង្វល់របស់អ្នក។
បរិស្ថានវិនិយោគដ៏វិសេសវិសាលល្អឥតខ្ចោះ ប្រៀបដូចជាខ្លាដុះស្លាប
ការជ្រើសរើសយកក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក មិនមែនគ្រាន់តែជ្រើសរើសអ្នកផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្តែដូចជាជ្រើសរើសដៃគូដែលស្គាល់បរិស្ថានវិនិយោគនៅប្រទេសកម្ពុជាយ៉ាងច្បាស់លាស់។ ប្រទេសកម្ពុជាមានសក្តានុពលកម្លាំងពលកម្មវ័យក្មេង។ប្រជាជនដែលមានអាយុត្រឹម ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧៥% នៃចំនួនប្រជាជនសរុប និងថ្លៃពលកម្មទាប (ប្រាក់ខែអប្បបរមា ២០៨ ដុល្លារ) ដែលជួយបន្ថយការចំណាយពលកម្មសម្រាប់អតិថិជន ។ ក្នុងពេលដំណាលគ្នា សេដ្ឋកិច្ចដុល្លារូបនីយកម្ម របស់កម្ពុជា និងគោលនយោបាយគ្មានការត្រួតពិនិត្យរូបិយប័ណ្ណ បានជួយការពារសហគ្រាសពីហានិភ័យអត្រាប្តូរប្រាក់ ធានាសេរីភាពចរាចរទឹកប្រាក់។
ជាពិសេសក្រោមស្ថានភាពពាណិជ្ជកម្មសកលនាពេលបច្ចុប្បន្ន ក្រោមប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដែលកម្ពុជាមានពីសហរដ្ឋអាមេរិក និងអឺរ៉ុប គឺមានសារៈសំខាន់ខ្លាំងណាស់។ នៅពេលដែលសង្គ្រាមពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិកបណ្តាលឱ្យផលិតផលមួយចំនួនដែលមានប្រភពដើមពីចិន ជួបប្រទះនឹងពន្ធពាណិជ្ជកម្មខ្ពស់ ការទិញដែកពីក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក ដែលលក់នៅកម្ពុជា អាចជួយអតិថិជនជៀសវាងរបាំងពាណិជ្ជកម្ម និងសម្រេចបាននូវពាណិជ្ជកម្មអន្តរជាតិកាន់តែរលូន។
ក្រៅពីការលក់ដែកដែលជាអាជីវកម្មស្នូល ក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក ក៏ផ្តល់សេវាកម្ម ជួលរោងចក្រតាមលក្ខណៈស្តង់ដារ (ថ្លៃជួលទាបដល់ ២ ដុល្លារ/ម៉ែត្រការ៉េ/ខែ) ដែលផ្តល់នូវភាពងាយស្រួលបន្ថែមមួយទៀតសម្រាប់អតិថិជនដែលមានបំណងបង្កើតរោងចក្រ ឬបង្កើតឃ្លាំងស្តុកក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនLUGANGGONGYEYUANដែលជាក្រុមហ៊ុនមេ ក៏អាចផ្តល់សេវាកម្មតាំងពីការចុះបញ្ជីក្រុមហ៊ុន គណនេយ្យពន្ធ ច្បាប់ ការប្រកាសពន្ធគយ និងការបំពេញបែបបទរហូតដល់នីតិវិធីសាងសង់ ដោយអាចកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មពេញលេញមួយដ៏ល្អឥតខ្ចោះ។
ក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក ដោយសារយក"ការផលិតដោយបញ្ញាចិន"បង្កើតបានជាផលិតផលមានគុណភាពរឹងមាំ សក្តានុពលឃ្លាំងស្តុកផលិតផលរាប់ម៉ឺនតោន តម្លៃដែលមានភាពប្រកួតប្រជែង និងសេវាកម្មចែកចាយផ្គត់ផ្គង់ទូទាំងប្រទេសកម្ពុជា កំពុងកំណត់ស្តង់ដារថ្មីឡើងវិញនូវខ្សែសង្វាក់ ផ្គត់ផ្គង់ទីផ្សារដែកនៅក្នុងប្រទេសកម្ពុជា។ វាមិនមែនគ្រាន់តែជាអ្នកផ្គត់ផ្គង់ដែកទេ ប៉ុន្តែជាអ្នកផ្តល់សមត្ថភាព និងជាដៃគូយុទ្ធសាស្ត្រសម្រាប់ភាពជោគជ័យនៃគម្រោងរបស់អតិថិជនថែមទៀតផង។
ការជ្រើសរើសក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក គឺជាការជ្រើសរើស៖
* “ផ្សារទំនើបលក់ផលិតផលដែក” ដែលមានដែកគ្រប់ស្តង់ដានិងគ្រប់ខ្នាត
* “ធនាគារផលិតផលដែលមានស្រាប់” ដែលមិនចេះខ្វះផលិតផលដែក
* “ដៃគូតម្លៃ” ដែលបង្កើនប្រសិទ្ធភាពថ្លៃដើម
* “អ្នកជំនាញផ្នែកប្រសិទ្ធភាព” ដែលធានាគម្រោងរបស់អតិថិជនសាងសង់រួចរាល់តាមពេលកំណត់
ក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក គឺជាអ្នកដោះស្រាយបញ្ហាផលិតផលដែកដែលគួរឱ្យទុកចិត្តដែលនៅជិតអ្នកបំផុត! សូមទាក់ទងយើងខ្ញុំ ដើម្បីរួមគ្នាកសាងភាពរុងរឿង!
ទំនាក់ទំនងពួកយើង៖
ក្រុមហ៊ុន៖ ក្រុមហ៊ុន ហ្សង់ ហ្សី ហ្គាង ទី (ខេមបូឌា)ឯ.ក
អាជីវកម្ម៖ លក់ផលិតផលដែក កែច្នៃរចនាសម្ព័ន្ធដែក ការជួលរោងចក្រ
ទូរស័ព្ទ៖ 086 586 188 / 062 518 881
អាសយដ្ឋាន៖ ផ្លូវជាតិលេខ៣ គីឡូម៉ែត្រទី១៩ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា