681 ezgif.com resize
Swift cc time

ឱកាសចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី "នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង" ដោយឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ មូលនិធិក្រុមប្រឹក្សាអាជ្ញារកណ្តាល(ACF) ផ្តល់ឱកាសដល់បេក្ខជន ៣០ នាក់ឱ្យចួលរួមវគ្គបណ្តុះបណ្តាលស្តីពី "នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង" រយៈពេល១ថ្ងៃពេញ នៅរាជធានីភ្នំពេញដោយឥតគិតថ្លៃ។ វគ្គនេះនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងបង្រៀនដោយ សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីផ្នែកសេវាច្បាប់នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

យោងតាមគេហទំព័រផ្លូវការរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញារកណ្តាល តាមរយៈកម្មវិធីនេះ អ្នកសិក្ខាកាមនឹងទទួលបាន ការយល់ដឹងពីដំណើរការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ និងតួនាទីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងាររួម។ យល់ដឹងពីប្រភេទនៃវិវាទការងារ និងការរៀបចំសំណុំរឿងសម្រាប់សវនាការអាជ្ញាកណ្តាលឱ្យមានប្រសិទ្ធភាព។មួយវិញទៀត ក្រោយពីបញ្ចប់ថ្នាក់ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងឯកសារមេរៀនទាក់ទងនឹងក្រុមប្រឹក្សាអាជ្ញាកណ្តាលទៀតផង។ បើបេក្ខជនមានចំណាប់អាចដាក់ពាក្យតាមរយៈ តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងសម្រាប់បុគ្គលិក ឬអ្នកគ្រប់គ្រងផ្នែករដ្ឋបាល និងធនធានមនុស្ស អ្នកអនុវត្តច្បាប់ អ្នកទទួលបន្ទុកដោះស្រាយវិវាទការងារ ឬតំណាងកម្មករនិយោជិត និងនិយោជកនៅតាមសហគ្រាសនានា៕


Khcct banner

អត្ថបទទាក់ទង