681 ezgif.com resize
Swift cc time

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេ ដោយឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានសហការជាមួយមជ្ឍមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center) រៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍លើជំនាញឆុងកាហ្វេកម្រិតដំបូងដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center) ផ្ទះលេខ ៥៨៧ ផ្លូវលេខ ៧០ ជិតស្តាតចាស់។

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងចំនួន២ វគ្គ និងមួយវគ្គៗ មានរយៈពេល ២ថ្ងៃ។ ក្នុងនោះ វគ្គទីមួយចាប់ផ្តើមពី ១៩ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ និងវគ្គទីពីរចាប់ផ្តើមពីថ្ងៃ ២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៦។ មួយវិញទៀតវគ្គនីមួយៗ នឹងមានការសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់។ ក្នុងមួយវគ្គៗតម្រូវឱ្យមានសិក្ខាកាមតែ១០ នាក់ប៉ុណ្ណោះ ហើយសិក្ខាកាមត្រូវតែមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងដោយផ្ទាល់ទៅកាន់នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ ឬតាមរយៈតេឡេក្រាម៖ 011 646 966 រៀងរាល់ម៉ោងធ្វើការ។

គួរបញ្ជាក់ផងដែរថា វគ្គសិក្សានេះបើកសម្រាប់សាធារណៈជូនទូទៅឱ្យចូលរួម ប៉ុន្តែតម្រូវឱ្យសិក្ខាកាមទាំងអស់មកសិក្សាឱ្យបានទៀងទាត់ និងទាន់ពេលវេលា។ នេះមិនមែនជាលើកទីមួយទេ ដែលក្រសួងទេសចរណ៍បើកបណ្តុះបណ្តាលដោយឥតគិតថ្លៃ កន្លងមកក៏មានវគ្គបណ្តុះបណ្តាលជំនាញគេហកិច្ច វគ្គដុតនំ និងភាសាចិនផងដែរ៕

Khcct banner

អត្ថបទទាក់ទង