681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន សែន រីករាយឡើងវិញ ក្រោយទទួលបានដំណឹងថា ព្រះចៅស៊ុលតង់ ទទួលការវះកាត់ជង្គង់ជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១៩ មករានេះ បានផ្ញើលិខិតអបអរសាទរ និង សប្បាយរីករាយឡើងវិញ បន្ទាប់ពីព្រះចៅស៊ុលតង់ Haji Hassanal Bolkiah Muízzaddin Waddaulah ព្រះមហាក្សត្រ និងជាប្រមុខរដ្ឋ នៃប្រទេសព្រុយណេ និងជាបងធម៌សម្តេច បានវះកាត់ជង្គង់ខាងស្ដាំរបស់ព្រះអង្គទទួលបានជោគជ័យ។

យោងតាមសារលិខិតនោះ សម្តេច ហ៊ុន សែន និងគ្រួសារ មានការព្រួយបារម្ភជាខ្លាំងនៅពេលទទួលបានព័ត៌មានថា ព្រះចៅស៊ុលតង់ មានបញ្ហាជង្គង់ខាងស្តាំ ហើយត្រូវវះកាត់។តែយ៉ាងណា សម្តេច និងគ្រួសារ សប្បាយរីករាយឡើងវិញ ក្រោយទទួលដំណឹងថា ព្រះចៅស៊ុលតង់ វះកាត់ជោគជ័យ។

ព្រះមហាក្សត្រប្រ៊ុយណេ ស៊ុលតង់ បានទទួលការវះកាត់ជង្គង់ខាងស្តាំដោយសុវត្ថិភាពនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Jerudong Park (JPMC)។ បច្ចុប្បន្ន ព្រះមហាក្សត្រ កំពុងសម្រាកព្យាបាល ហើយកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យ។ នេះបើយោងតាមការប្រកាសព័ត៌មានពីការិយាល័យរដ្ឋាភិបាល។ក្នុងអំឡុងពេលព្យាបាល ព្រះចៅស៊ុលតង់ នឹងបន្តបំពេញកាតព្វកិច្ចផ្លូវការ ហើយវត្តមានរបស់ព្រះអង្គ នៅក្នុងពិធីជាតិ និងផ្លូវការ អាស្រ័យលើស្ថានភាពរបស់ព្រះអង្គ៕


Khcct banner

អត្ថបទទាក់ទង