681 ezgif.com resize
Swift cc time

ខេត្តស្វាយរៀង ប្រកាសយុទ្ធនាការបោសសម្អាត ONLINE SCAMS ក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែននេះ ឱ្យអស់ទាំងស្រុង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង

ស្វាយរៀង៖ អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា បានប្រកាសចាត់វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ក្នុងន័យនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការ ប្រកបដោយភាពស្មោះត្រង់ ពីម្ចាស់កាស៊ីណូ (Casino) អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ត្រូវចូលរួមកិច្ចសហការតាមការណែនាំត្រូវផ្សព្វផ្សាយ អំពីព័ត៌មាន នៃការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS ឱ្យបានទូលំទូលាយក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងចូលរួមសហការផ្ដល់ព័ត៌មានករណី សង្ស័យខាងលើ មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឱ្យបានឆាប់រហ័ស ។

រដ្ឋបាលខេត្ត ស្នើមិនត្រូវទទួលឱ្យស្នាក់នៅចំពោះជនបរទេស ដែលគ្មានឯកសារច្បាស់លាស់ ឬក្រុមជនសង្ស័យ ថាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលរត់គេចពីតំបន់ផ្សេងៗ ឬ អាគារណាមួយដែលនៅជិតៗនោះ។ ចំពោះជន ឬក្រុមដែលជាមុខសញ្ញា នៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបញ្ឈប់ការជួលឱ្យស្នាក់នៅ ក្នុងគ្រប់រូបភាពជាបន្ទាន់ ។

ក្នុងករណីមានការលួចលាក់ ផ្តល់ព័ត៌មានមិនពិត ឬភូតកុហកបិទបាំងក្រុមឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (ONLINE SCAMS) ខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែង ទៅលើម្ចាស់ទីតាំងល្មើស។ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្ដល់ព័ត៌មានពីករណីខាងលើ ដើម្បីចូលរួមជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ក្នុងការចុះបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕

Khcct banner

អត្ថបទទាក់ទង