681 ezgif.com resize
Swift cc time

ចិនដាក់ឱ្យប្រើប្រាស់«រ៉ូបូតឆ្លាតវៃ»មានរាងកាយ កាន់តែច្រើន ក្នុងក្រុងហាងចូវ បំពេញបេសកកម្មរក្សាសុវត្ថិភាពពលរដ្ឋ ផ្ដល់សេវាកម្ម និងអភិវឌ្ឍវិស័យឧស្សាហកម្ម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ប្រទេសចិន កាលពីថ្ងៃ១៧ មករា បានអនុវត្តបច្ចេកវិទ្យា «រ៉ូបូតឆ្លាតវៃមានរាងកាយ» ក្នុងទីក្រុងហាងចូវ ក្នុងវិស័យជាច្រើនកាន់តែទូលំទូលាយជាងមុន។ «រ៉ូបូតឆ្លាតវៃ»កំពុងត្រូវបានអភិវឌ្ឍដើម្បីជួយបន្ថយហានិភ័យការងារដល់មនុស្ស ដោយអាចអនុវត្តភារកិច្ចសំខាន់ៗជាច្រើន ដូចជា ការប្រើប្រាស់ «ឆ្កែរ៉ូបូត» នៅក្នុងសេវាអគ្គិសនីផ្លូវក្រោមដី ឱ្យត្រួតពិនិត្យសុវត្ថិភាពដោយស្វ័យប្រវត្តិ ដូចជាការផ្ដាច់ប្រព័ន្ធដែលនាំឱ្យមានអគ្គិភ័យបានត្រឹមត្រូវ និងក្នុងផ្នែកសេវាកម្មដូចជា ជួយអ្នកថតវីដេអូក្នុងការផ្សាយផ្ទាល់ព្រឹត្តិការណ៍កីឡាជាដើម។ តាមការបញ្ជាក់របស់ លោក Dong Yulan អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាថ្មី និងឧស្សាហកម្មឧត្តមនវានុវត្តន៍ ទីក្រុងហាងចូវ ក្រុមហ៊ុនផលិតរ៉ូបូត កំពុងក្លាយជាអ្នកដឹកនាំក្នុងខ្សែសង្វាក់ឧស្សាហកម្ម ហើយទីក្រុងកំពុងពង្រឹងឧស្សាហកម្មនេះ ដោយមានគោលដៅឱ្យតម្លៃផលិតកម្មឧស្សាហកម្ម«រ៉ូប៉ូតឆ្លាតវៃ»មានរាងកាយ កើនឡើងដល់ លើស ៥០ពាន់លានយ័ន (៧.១៧ ពាន់លានដូល្លារ) ក្នុងឆ្នាំ ២០២៧។

តាមការចេញផ្សាយរបស់កាសែតចិន CCTV «ឆ្កែរ៉ូបូត» មិនត្រឹមតែមានសមត្ថភាពដើម្បីធ្វើការត្រួតពិនិត្យរកឃើញហានិភ័យដែលកើតឡើង ដូចជាត្រួតពិនិត្យលទ្ធភាពនៃការបញ្ចេញថាមពលអគ្គិសនីនោះទេ វាថែមទាំងអាចសមត្ថភាពចូលរួមអនុវត្តការថែទាំ និងរក្សាសុវត្ថិភាពផងដែរ។

ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ក្រុងហាងចូវ បានបញ្ជាក់ថា ការប្រើប្រាស់រ៉ូបូតកំពុងត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ ដោយវិវត្តពីការសាកល្បងដំបូង ដល់ដំណាក់កាលប្រើប្រាស់ក្នុងវិស័យធំៗ។

ក្រុមហ៊ុនផលិតរ៉ូបូត ឈ្មោះ DEEP Robotics កំពុងសហការជាមួយ ក្រុមហ៊ុនដៃគូជាង ១០០ ដើម្បីពង្រឹងបច្ចេកវិទ្យាក្នុងវិស័យនេះ និងពង្រីកការប្រើប្រាស់រ៉ូបូតឱ្យកាន់តែច្រើនបន្ថែមទៀត។

ដើម្បីលើកទឹកចិត្តក្នុងការពង្រីកការប្រើប្រាស់រ៉ូបូត រដ្ឋាភិបាលទីក្រុងហាងចូវ ប្រកាសផ្តល់រង្វាន់ និងថវិកាមួយចំនួនសម្រាប់ក្រុមហ៊ុនណាដែលចង់អភិវឌ្ឍការប្រើប្រាស់រ៉ូបូតក្នុងវិស័យថ្មីៗបន្ថែមផងដែរ។

Khcct banner

អត្ថបទទាក់ទង