681 ezgif.com resize
Swift cc time

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាប្រកាសជ្រើសរើសនិស្សិតឱ្យចូលហាត់ការរយៈពេល៤ខែ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាប្រកាសជ្រើសរើសនិស្សិតឱ្យចូលហាត់ការ នៅក្នុងស្ថានទូត រយៈពេល៤ ខែពោលគឺចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ទៅលើ១០ជំនាញ ។ស្ថានទូតផ្តល់ឱកាសហាត់ការនេះ ដើម្បីឱ្យនិស្សិតអាចអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងស្វែងយល់អំពីវិធីការទូតឱ្យបានល្អប្រសើរ។

យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ដើម្បីដាក់ពាក្យចូលរួម បេក្ខជនត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា ជាជនជាតិខ្មែរនិងមានអាយុ ១៨ឆ្នាំឡើងទៅ រួមទាំងបានបញ្ចប់ថ្នាក់វិទ្យាល័យ។បន្ថែមពីលើនេះ បេក្ខជនគឺជានិស្សិតដែលបានចុះឈ្មោះចូលរៀនថ្នាក់ឧត្តមសិក្សារដ្ឋ ឬឯកជន ហើយមានស្ទាត់ជំនាញក្នុងការប្រើប្រាស់ទាំងភាសាខ្មែរ និងអង់គ្លេស។ ជាមួយគ្នានេះ បេក្ខជនត្រូវតែអាចបំពេញការងារជាបុគ្គលិកហាត់ការរហូតដល់ ខែកញ្ញា ឆ្នាំ២០២៦។

បើតាមប្រភពដដែល សម្រាប់ឯកសារ និស្សិតត្រូវភ្ជាប់មកជាមួយនូវ ប្រតិបត្តិពិន្ទុដែលមានការបញ្ជាក់ពីវិទ្យាល័យ (ប្រសិនបើទើបតែបានបញ្ចប់ការសិក្សា) ឬប្រតិបត្តិពិន្ទុឆមាសចុងក្រោយនៅថ្នាក់សាកលវិទ្យាល័យដើម្បីបញ្ជាក់ថាការសិក្សាល្អ រួមទាំងផ្តល់លិខិតបញ្ជាក់ពីសាលាដែលបញ្ជាក់ការចុះឈ្មោះបច្ចុប្បន្ន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ប្រសិនបើមានចំណាប់អារម្មណ៍ សូមបំពេញពាក្យស្នើសុំទម្រង់បែបបទ តាមរយៈតំណភ្ជាប់ ឱ្យបានមុនថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៦។

ស្ថានទូតបានបានគូសបញ្ជាក់ផងដែរថា ឱកាសហាត់ការនេះនឹងមានការធ្វើតេស្តសមត្ថភាពភាសា ហើយនិស្សិតដែលធ្លាប់ហាត់ការម្តងហើយនឹងមិនអាចចូលរួមម្តងទៀតទេ៕

Khcct banner

អត្ថបទទាក់ទង