681 ezgif.com resize
Swift cc time

ហ្វីលីពីន ប្រកាស«FREE VISA»ដល់ភ្ញៀវទេសចរចិនចាប់ពីថ្ងៃទី ១៦ មករានេះតទៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ទេសចរចិន ទៅហ្វីលីពីនកន្លងទៅ។រូបភាព ស៊ិនហួរ

ហ្វីលីពីន៖ ក្រសួងការបរទេសហ្វីលីពីន បានប្រកាសថា ចាប់ពីថ្ងៃសុក្រ ទី១៦ ខែមករា តទៅ រដ្ឋាភិបាលហ្វីលីពីននឹងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន។ការសម្រេចនេះ នឹងអនុញ្ញាតឱ្យពលរដ្ឋដែលជាទេសចរចិនអាច ដើរលេងកម្សាន្តក្នុងប្រទេសនេះ រយៈពេល ១៤ ថ្ងៃ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានគូសបញ្ជាក់ថា ពលរដ្ឋចិនអាចចូលប្រទេសហ្វីលីពីនដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់ការស្នាក់នៅរយៈពេលអតិបរមា ១៤ ថ្ងៃ។ទោះជាយ៉ាងណា គោលនយោបាយលើកលែងទិដ្ឋាការនេះ អនុវត្តតែចំពោះភ្ញៀវទេសចរចិនដែលមកដល់តាមអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងម៉ានីល រដ្ឋធានីហ្វីលីពីន និងទីក្រុងសេប៊ូ ដែលជាទីក្រុងធំទីពីរ ប៉ុណ្ណោះ។ការស្នាក់នៅរយៈពេល ១៤ ថ្ងៃនេះ មិនអាចស្នើសុំបន្តបានឡើយ។

Khcct banner

អត្ថបទទាក់ទង