681 ezgif.com resize
Swift cc time

សាលាចំនួន៨ ទទួលបានកុំព្យូទ័រពីគម្រោងសប្បុរសធម៌នៃយុទ្ធនាការ «កុំព្យូទ័រនៃការផ្លាស់ប្ដូរ» ដើម្បីជំរុញ និងលើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើការអប់រំបែបឌីជីថល

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ក្រោមគម្រោងសប្បុរសធម៌នៃយុទ្ធនាការ «កុំព្យូទ័រនៃការផ្លាស់ប្ដូរ (Computer of Change)​» នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូបានប្រគល់កុំព្យូទ័រយួរដៃ ជូនដល់សាលារៀនគោលដៅចំនួន០៨ ដែលមកពីខេត្តចំនួន០៦រួមមាន បន្ទាយមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ និងតាកែវ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើការអប់រំបែបឌីជីថល។

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួង អប់រំ យុវជន និង កីឡា នៅក្នុងកម្មវិធីប្រគល់ និងទទួលកុំព្យូទ័រនេះ លោកសុក ថា បានមានប្រសាសន៍ថា ការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការសិក្សា គឺជាកត្តាចាំបាច់ដើម្បីឱ្យសិស្សានុសិស្សអាចអភិវឌ្ឍជំនាញសំខាន់ៗ សម្រាប់អាជីពការងារក្នុងបរិបទសង្គមឌីជីថលនាពេលបច្ចុប្បន្ន។ ឆ្លៀតក្នុងឱកាសនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tech For Kids Academy និងជាតំណាងក្រុមការងារយុទ្ធនាការ Computer of Change បានគូសបញ្ជាក់ថា នេះគឺជាលើកទី៣ ហើយដែលក្រុមការងារយុទ្ធនាការ «កុំព្យូទ័រនៃការផ្លាស់ប្តូរ» លោកក៏បានបង្ហាញនូវចក្ខុវិស័យក្នុងការពង្រីកការកៀរគរជំនួយបន្ថែមពីក្រៅប្រទេស ដើម្បីពង្រីកវិសាលភាពនៃការគាំទ្រវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ដោយផ្អែកលើភាពជោគជ័យជាបន្តបន្ទាប់នេះ។រីឯគ្រូបង្គោលវិញប្តេជ្ញាចិត្តថានឹងប្រើប្រាស់សម្ភារៈទាំងអស់នេះឱ្យចំគោលដៅ និងមានប្រសិទ្ធិភាពបំផុត។

គួរបញ្ជាក់ផងដែរថា ពិធីប្រគល់ និងទទួលកុំព្យូទ័រនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ជាមួយដៃគូសហការ រួមទាំងគណៈគ្រប់គ្រង និងគ្រូបង្គោលICT នៃសាលារៀនគោលដៅទាំង០៨។ ឆ្លៀតឱកាសនេះ លោកសុក ថា ក៏ក្រើនរំលឹកជារឿយៗ ឱ្យសាលារៀនគោលដៅពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល និងប្រើប្រាស់សម្ភារៈទាំងនេះដោយស្មារតីថែរក្សា ដើម្បីប្រើប្រាស់ឱ្យបានយូរ៕

Khcct banner

អត្ថបទទាក់ទង