681 ezgif.com resize
Swift cc time

កម្ពុជាភ្ជាប់ការហោះហើរទៅសកលលោក បាន៥២ទីក្រុង និង១៨ប្រទេសនិងតំបន់រដ្ឋបាលពិសេស ជាមួយកំណើនអ្នកដំណើរ១២%

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ត្រឹមឆ្នាំ២០២៥ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន៣៦ ដែលបានតភ្ជាប់ជើងហោះហើរក្នុងតំបន់ និង សកលលោក ទៅកាន់៥២ទីក្រុង និង ១៨ប្រទេស និង តំបន់រដ្ឋបាលពិសេស ខណៈទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួន ៧លាននាក់ កើនឡើង១២% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ អាកាសចរណ៍ស៊ីវិលកម្ពុជា។

ទន្ទឹមនឹងនេះ អាកាសចរណ៍ជាតិកម្ពុជា នាពេលថ្មីៗនេះ បានចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីទទួលបានអាកាស យានប្រភេទថ្មីៗបន្ថែមទៀត ជាមួយក្រុមហ៊ុនប៊ូអីងរបស់សហរដ្ឋអាម៉េរិក (Boeing Company) ដែលនឹងត្រៀមដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០៣១ និង ក្រុមហ៊ុនកូម៉ាក់របស់ប្រទេសចិន(COMAC Company) ព្រមទាំងការពង្រីកជើងហោះហើរថ្មីៗបន្ថែមទៀត។

ជាការកត់សម្គាល់ ការរីកចម្រើនៃវិស័យអាកាសចរណ៍នេះ ធ្វើឡើងក្រោមគោលនយោបាយបើកជើងមេឃរបស់រដ្ឋាភិបាលកម្ពុជា។ជាស្តែងថ្មីៗនេះ កម្ពុជាបាននាំចូលនូវយន្តហោះទំនើបចុងក្រោយចំនួន ៣គ្រឿងប្រភេទ ATR 72-600 ថ្មីស្រឡាង អមជាមួយរចនាបទថ្មីលើតួអាកាសយានថ្មី ដែលមានរចនាសត្វត្រយ៉ង ជាសត្វស្លាបតំណាងជាតិកម្ពុជា មានលក្ខណៈការពារ រឹងមាំ និងទទួលខុសត្រូវ។ យន្តហោះទាំងបីនេះ ទើបនាំចូលយកមកប្រើប្រាស់ពីរោងចក្រផលិតអាកាសយាននៅប្រទេសបារាំង៕

Khcct banner

អត្ថបទទាក់ទង