681 ezgif.com resize
Swift cc time

ឥណ្ឌាប្រាប់ឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាកាលពីល្ងាចថ្ងៃពុធបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់ និងបានណែនាំកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយលើកឡើងពីស្ថានភាពសន្តិសុខដែលកំពុងវិវត្តន៍កាន់តែខ្លាំងឡើង។ យោងតាមសេចក្តីជូនដំណឹងមួយដែលចេញដោយស្ថានទូតឥណ្ឌាប្រចាំទីក្រុងតេអេរ៉ង់ បានជំរុញឱ្យពលរដ្ឋ រួមទាំងនិស្សិត អ្នកជំនួញ អ្នកធ្វើធម្មយាត្រា និងអ្នកទេសចរ ចាកចេញពីប្រទេសអ៊ីរ៉ង់តាមរយៈមធ្យោបាយដឹកជញ្ជូនដែលមាន ដូចជាជើងហោះហើរពាណិជ្ជកម្ម ដោយសារតែស្ថានភាពកំពុងវិវត្តន៍ឈានទៅដល់ជម្លោះកាន់តែខ្លាំងក្លា។

គួរកត់សម្គាល់ថាការតវ៉ាដ៏សាហាវបានធ្វើឱ្យប្រទេសអ៊ីរ៉ង់រង្គោះរង្គើក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ របាយការណ៍ដែលចេញផ្សាយដោយកាសែតចិនស៊ីនហួរបានរាយការណ៍ថា មានជនជាតិឥណ្ឌាប្រហែល ១០.០០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងនិស្សិតជាច្រើនផងដែរ។ ក្រៅពីនេះ ជារៀងរាល់ឆ្នាំ អ្នកធ្វើធម្មយាត្រាមូស្លីមរាប់ពាន់នាក់មកពីតំបន់ផ្សេងៗគ្នានៃប្រទេសឥណ្ឌាបានទៅទស្សនាប្រទេសអ៊ីរ៉ង់៕


Khcct banner

អត្ថបទទាក់ទង