681 ezgif.com resize
Swift cc time

អ៊ីរ៉ង់បិទដែនអាកាសក្រោយធ្លាយដំណឹងថា អាម៉េរិកនឹងបើកការវាយប្រហារ២៤ម៉ោងខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានប្រកាសបិទដែនអាកាសរបស់ខ្លួនទាំងស្រុងកាលពីយប់ថ្ងៃពុធ (ម៉ោងនៅអ៊ីរ៉ង់) បន្ទាប់សហរដ្ឋអាម៉េរិកបានគំរាមធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ជួយក្រុមបាតុករដែលអ៊ីរ៉ង់បានសម្លាប់អស់ប្រមាណជាង ៣០០០ នាក់។ នៅក្នុងការបិទដែនអាកាសនេះនៅតែបន្តដំណើរការលើជើងហោះហើរអន្តរជាតិដែលមានការអនុញ្ញាតពីប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះ ក្រៅពីនេះប្រសិនបើមានការហោះហើរណាមួយចូលដែនដីអ៊ីរ៉ង់ និងត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់។

យោងតាមគេហទំព័រ Flight Radar 24 ទិន្នន័យតាមដានជើងហោះហើរបានបង្ហាញថា យន្តហោះជាច្រើនគ្រឿងត្រូវបានបិទចោលទាំងស្រុងមិនឱ្យហោះហើរចូលអ៊ីរ៉ង់ ប៉ុន្មាននាទីក្រោយមក ស្ថានទូតសហរដ្ឋអាម៉េរិកនៅក្រុងយេរូសាឡឹម កាតា និងគុយវ៉ែតបានចេញសេចក្តីជូនដំណឹងសន្តិសុខដោយណែនាំឱ្យមានការប្រុងប្រយ័ត្នកាន់តែខ្លាំង ដោយកំណត់ការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់មូលដ្ឋានទ័ពអាកាស Al Udeid និងបញ្ឈប់ការធ្វើដំណើរជាបណ្តោះអាសន្នឆ្ពោះទៅកាន់ទីតាំងមូលរដ្ឋានទាហានអាម៉េរិកនៅ Camp Arifjan, Camp Buehring, Ali Al Salem Air Base និង Camp Patrio។

ជាមួយគ្នានេះដែរក្រសួងការបរទេសចក្រភពអង់គ្លេស (FCDO) ក៏បានចេញសេចក្តីជូនដំណឹងមួយដែលណែនាំពលរដ្ឋខ្លួនប្រឆាំងនឹងការធ្វើដំណើរទាំងអស់លើកលែងតែចាំបាច់ទៅកាន់អ៊ីស្រាអែល។មន្ត្រីបានសរសេរនៅក្នុងសេចក្តីជូនដំណឹងថា មានហានិភ័យខ្ពស់នៃភាពតានតឹងក្នុងតំបន់ ការកើនឡើងនៃភាពតានតឹងអាចនាំឱ្យមានការរំខានដល់ការធ្វើដំណើរ និងផលប៉ះពាល់ដែលមិនបានរំពឹងទុកផ្សេងទៀត។

មន្រ្តីអ៊ឺរ៉ុបពីរនាក់បានប្រាប់សារព័ត៌មាន REUTERS ថាសហរដ្ឋអាម៉េរិកអាចនឹងបើកការវាយប្រហារលើអ៊ីរ៉ង់ក្នុងរយៈពេល ២៤ ម៉ោងខាងមុខនេះ ដោយពេលនេះមន្ត្រី និងពលរដ្ឋអាម៉េរិកដែលនៅក្បែរមូលដ្ឋានទ័ពអាម៉េរិកនៅកាតាត្រូវបានជូនដំណឹងឲ្យចាកចេញពីមូលដ្ឋានទ័ព៕

Khcct banner

អត្ថបទទាក់ទង