681 ezgif.com resize
Swift cc time

កម្ពុជាត្រៀមទទួលកំណើន«ទេសចរ»ពីកាណាដានៅឆ្នាំនេះ ខណៈកាលពីឆ្នាំ២០២៥មានជិត៤ម៉ឺន៥ពាន់នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសត្រៀមស្វាគមន៍ កំណើនភ្ញៀវទេសចរមកពី ប្រទេសកាណាដា បន្ថែមទៀត នៅក្នុងឆ្នាំ២០២៦នេះ ខណៈកាលពីឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរមកពីប្រទេសកាណាដា ចំនួនជិត ៤ម៉ឺន៥ពាន់នាក់។ក្តីរំពឹងនៃកំណើននេះ ក្រោយពីគេមើលឃើញពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងកាណាដា ក៏ដូចត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតក្នុងប្រទេសកម្ពុជា ជាពិសេស ព្រឹត្តការណ៍អមដ៏សំខាន់ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ប្រទេសកម្ពុជា និងកាណាដា បានសំឡឹងមើលឃើញពីភាពរីកចម្រើនលើវិស័យសំខាន់ៗជាពិសេស ការវិនិយោគរបស់ប្រទេសកាណាដា ក្នុងប្រទេសកម្ពុជា ដូចជាធនាគារវឌ្ឍនៈអាស៊ី ឬស្គាល់ជាទូទៅថា ABA ដែលបានសម្រេចបណ្តាក់ទុនវិនិយោគ ផ្អែកលើសក្តានុពលវិនិយោគ និង ទេសចរណ៍ ក៏ដូចជាថាមវន្តនៃប្រជាជនកម្ពុជា។​នេះបើតាមការលើកឡើងរបស់លោក Christian DesRoches ទូតប្រទេសកាណាដាប្រចាំនៅកម្ពុជា ថ្លែងក្នុងជំនួបជាមួយ លោក ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍។

លោក Christian DesRoches បានគូសបញ្ជាក់ពីជំហរគាំទ្រដល់ក្រសួងទេសចរណ៍ក្នុងការរៀបចំ "ភូមិហ្រ្វង់កូហ្វូន - Village Francophone" ដែលជាព្រឹត្តការណ៍អមដ៏សំខាន់ ក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ជាការឆ្លើយតប លោក ហួត ហាក់ បានប្រាប់មន្ត្រីទូតកាណាដា និងសហការី សុខសុត្តិភាព និងសន្តិភាព ក្នុងប្រទេសកម្ពុជា ដែលអំណោយផលដល់វិស័យទេសចរណ៍។លោកបានប្រកាសត្រៀមលក្ខណៈជាស្រេច ដើម្បីទាក់ទាញ និងឆើ្លយតបនឹងកំណើនភ្ញៀវទេសចរ កាណាដា ដែលរំពឹងនឹងកើនឡើងបន្ថែមទៀតនាឆ្នាំ២០២៦ លើចំនួនជិត ៤៥.០០០នាក់ នាឆ្នាំ២០២៥ កន្លងទៅនេះ។

ជារួមសមភាគីទាំងពីរ ប្តេជ្ញានឹងពង្រឹងកិច្ចសហការជាមួយស្ថានទូតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និង វិនិយោគរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ កតា្តសុខសុវត្ថភាព និង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានល្អប្រសើរ ព្រឹត្តការណ៍ជំរុញទេសចរណ៍ និង ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច៕

Khcct banner

អត្ថបទទាក់ទង