ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ស្លាកសញ្ញាថ្មីលើតួអាកាសយានថ្មីតាមរចនា«សត្វត្រយ៉ង» របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលរចនាថ្មីនេះ បានយកអត្តសញ្ញាណសត្វត្រយ៉ងជាស្នូល ដែលជាសត្វស្លាបតំណាងជាតិកម្ពុជា មានលក្ខណៈការពារ រឹងមាំ និងទទួលខុសត្រូវ។ ចំណែកអត្តសញ្ញាណពណ៌ ត្រូវបានជ្រើសរើសមានបីពណ៌ជាមូលដ្ឋាន គឺពណ៌ខៀវ ក្រហម និងស ដែលតំណាងឱ្យទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ស្លាកសញ្ញាថ្មីនេះ គឺបានយកអត្តសញ្ញាណសត្វត្រយ៉ងជាស្នូល ដែលជាសត្វស្លាបតំណាងជាតិកម្ពុជា មានលក្ខណៈការពារ រឹងមាំ និងទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ នៅពេលមានការធ្វើដំណើរហោះហើររបស់សត្វត្រយ៉ង ស្លាបរបស់សត្វត្រយ៉ង ត្រូវបានរចនាចេញ ជាម៉ាស៊ីនអាកាសយាន ដោយមានមុខរណារបឺតខ្យល់ចំនួន១៨ ដែលតំណាង ឱ្យបច្ចេកវិទ្យា រក្សាលំនឹង និងការរីកចម្រើន។ ចំណែកអត្តសញ្ញាណពណ៌ត្រូវ បានជ្រើសរើសមានបីពណ៌ជាមូលដ្ឋាន គឺពណ៌ខៀវ ក្រហម និងស ដែល តំណាងឱ្យទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ស្លាកសញ្ញាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលបានទទួលការសម្រេចពី រាជរដ្ឋាភិបាលកម្ពុជាផងដែរ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ នូវតួនាទីកាន់តែសំខាន់ថែមទៀតលើការ បង្ហាញអត្តសញ្ញាណជាតិខ្មែរទៅកាន់ពិភពលោកទាំងមូល ព្រមបានទាំងឆ្លុះ បញ្ចាំងនូវភាពរីកចម្រើននៃវិស័យអាកាសចរណ៍ស៊ីវិល ទេសចរណ៍ ពាណិជ្ជ កម្ម និងការដោះដូរវប្បធម៌និងប្រជាជន នៅព្រះរាជណាចក្រកម្ពុជា តាមរយៈ ការដឹកជញ្ជូនតាមផ្លូវអាកាស។
គួរបញ្ជាក់ថា ការផ្លាស់ប្តូររចនាលើតួអាកាសយានថ្មី ដែលមានរចនាសត្វត្រយ៉ង នឹងធ្វើឡើងជាមួយនឹងអាកាសយានប្រភេទ ATR72-600 ថ្មីស្រឡាង ដែលទើបនាំចូលយកមកប្រើប្រាស់ពីរោងចក្រផលិត អាកាសយាននៅប្រទេសបារាំង៕