681 ezgif.com resize
Swift cc time

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ផ្តល់ឱកាសសម្រាប់គ្រូបង្រៀន និងបុគ្គលិកវិស័យអប់រំផ្លាស់ប្តូរការសិក្សាក្នុងកម្មវិធី Fulbright Teacher Exchanges នៅសហរដ្ឋអាម៉េរិក

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ផ្តល់ឱកាសដល់គ្រូបង្រៀនកម្រិតមធ្យមសិក្សា​ឱ្យចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល ៦សប្តាហ៍ក្នុងកម្មវិធីFulbright Teaching Excellence and Achievement (TEA) ដែលផ្តោតទៅលើការពង្រឹងវិជ្ជាជីវៈគ្រូបង្រៀន នៅសហរដ្ឋអាម៉េរិក សម្រាប់ឆ្នាំ២០២៦-២០២៧។

យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ការផ្លាស់ប្តូរការសិក្សារយៈពេល ៦សប្តាហ៍នេះនឹងផ្តោតទៅលើសិក្ខាសាលាដែលទាក់ទងទៅនឹងវិធីសាស្ត្របង្រៀនថ្មីៗ មានដូចជា ការតាក់តែងកិច្ចការបង្រៀន និងការផ្តោតទៅលើសិស្សឱ្យមានភាពល្អប្រសើរជាងមុន។ បន្ថែមពីលើនេះបេក្ខជននឹងទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថលសម្រាប់ការបង្រៀន រួមទាំងទទួលបានការពង្រឹងទៅលើភាសាអង់គ្លេសបន្ថែមផងដែរ។ លើសពីនេះ បេក្ខជននឹងទទួលបានការអនុវត្តជាក់ស្តែងលើការបង្រៀនយ៉ាងហោចណាស់៤០ម៉ោង នៅក្នុងសាលាមធ្យមសិក្សាជាដៃគូរនៅក្នុងសហរដ្ឋអាម៉េរិកទៀតផង។បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៥ល្ងាច។

បើតាមប្រភពដដែល ដើម្បីចូលរួមកម្មវិធីនេះបេក្ខជនត្រូវតែជាគ្រូបង្រៀន និងបុគ្គលិកផ្នែកអប់រំកម្រិតមធ្យមសិក្សា ដែលមានបទពិសោធន៍បង្រៀនពេញម៉ោងយ៉ាងតិច ៣ឆ្នាំ ព្រមទាំងមានសញ្ញាបត្របរិញ្ញាបត្រ ឬឯកសារសមមូលណាមួយមកបញ្ជាក់។ មួយវិញទៀត បេក្ខជនត្រូវតែមានភាពស្ទាត់ជំនាញនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេស ( ពិន្ទុ TOEFL iBT យ៉ាងតិច៤៥ ឬការប្រឡងដែលមានតម្លៃសមមូល) រួមទាំងបំពេញពាក្យឱ្យបានត្រឹមត្រូវ។ ជាចុងក្រោយបេក្ខជនអាចជ្រើសរើសកាលបរិច្ឆេទដែលខ្លួនពេញចិត្ត សម្រាប់ក្រុមទី១នៅក្នុងនិទាឃរដូវឆ្នាំ២០២៧ និងក្រុមទី២នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ២០២៧។

គួរបញ្ជាក់ផងដែរថា សម្រាប់គ្រូបង្រៀនដែលមានបទពិសោធន៍បង្រៀនរយៈពេល៥ឆ្នាំត្រូវបានផ្តល់អាទិភាព។ការបំពេញពាក្យដែលមិនពេញលេញតាមបែបបទ និងប្រើប្រាស់បញ្ញាសិប្បនិម្មិតនឹងមិនត្រូវរាប់បញ្ចូលទេ។ ដូច្នេះ សូមពិនិត្យទម្រង់បែបបទនៃការដាក់ពាក្យឱ្យបានត្រឹមត្រូវ៕

Khcct banner

អត្ថបទទាក់ទង