681 ezgif.com resize
Swift cc time

ក្រសួងអប់រំ រៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល» សម្រាប់គ្រូបង្រៀនគ្រឹះស្ថានសាធារណៈ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសសិក្ខាកាមដែលជាគ្រូបង្រៀនគ្រឹះស្ថានសាធារណៈ ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា និងបញ្ញាសប្បនិម្មិត AI ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៨:០០ ព្រឹក។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល នឹងសិក្សាជាមួយគ្រូឧទ្ទេសដែលជា គ្រូឆ្នើម (LEAD CAMBODIA) ដែលទទួលបានការបណ្ដុះបណ្តាលពីសាធារណរដ្ឋកូរ៉េ ធ្វើបទបង្ហាញតាមរយៈអនឡាញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៨:០០ ព្រឹក។ ក្រោយបញ្ចប់ វគ្គបណ្ដុះបណ្ដាលដោយជោគជ័យសិក្ខាកាម នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា។

បើតាមប្រភពដដែល លក្ខខណ្ឌជ្រើសរើស តម្រូវឱ្យសិក្ខាកាមត្រូវជាគ្រូបង្រៀនគ្រឹះស្ថានសាធារណៈ ដែលមានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សា ព្រមទាំងមានចំណេះដឹងផ្នែកការប្រើប្រាស់អ៊ិនធឺណិត អ៊ីម៉ែល និងកុំព្យូទ័រ និងមានឧបករណ៍ សិក្សាដូចជា កុំព្យូទ័រ កុំព្យូទ័របន្ទះ ទូរសព្ទដៃឆ្លាតវៃ និងអ៊ិនធឺណិត ។ ការចុះឈ្មោះចូលសិក្សា វគ្គបណ្ដុះបណ្តាលតាមអនឡាញ ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី បើកឱ្យចុះឈ្មោះ រហូតគ្រប់ចំនួន ៣០០នាក់។

គួរបញ្ជាក់ថា ដើម្បីអាចចុះឈ្មោះ សិក្ខាកាមត្រូវបំពេញព័ត៌មានតាមរយៈតំណភ្ជាប់ https://link.moeys.gov.kh/klictraining2026 ឱ្យបានត្រឹមថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី។ សម្រាប់ព័ត៌មានបន្ថែម សិក្ខាកាមអាចទាក់ទងទៅកាន់តេឡេក្រាម៖ +855 066 901 800 ឬ អ៊ីមែល៖ [email protected]

Khcct banner

អត្ថបទទាក់ទង