ភ្នំពេញ៖ អង្គការពង្រឹងយុវជនកម្ពុជា (EYC) និង AmCam Exchange រៀបចំការប្រកួតបង្កើតហ្គេម Scratch Game Creation Challenge សម្រាប់យុវជន ដែលបែងចែកជាពីរកម្រិត គឺ Junior Division: អាយុចន្លោះ ១២ទៅ១៥ឆ្នាំ និងកម្រិតSenior Division: អាយុចន្លោះ ១៦ទៅ១៩ឆ្នាំ។ ជ័យលាភីលេខ១នៃកម្រិតនីមួយៗ នឹងទទួលបានពានរង្វាន់ ចំណែកឯយុវជនផ្សេងទៀតនឹងទទួលបានលិខិតបញ្ជាក់ពីការចូលរួមប្រកួត។
ការប្រកួតនេះ ត្រូវបានរៀបចំឡើងសម្រាប់យុវជនដែលមានជំនាញសរសេរកូដ ឬទើបតែចាប់ផ្តើមដំណើរក្នុងការសរសេរកូដ ដើម្បីបង្ហាញពីការច្នៃប្រឌិត និងការគិតពិចារណា។ កម្មវិធីនឹងទទួលពាក្យត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដែលសិស្សអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://docs.google.com/forms/d/e/1FAIpQLSeinjmGtNSWmLCY4JiYJ6BjysdxpW_M2gfldw5cegJn-hy3aA/viewform។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងលក្ខន្តិកៈនៃការដាក់ពិន្ទុលើការប្រកួត សិស្សអាចចូលទៅកាន់តំណភ្ជាប់ https://drive.google.com/file/d/1GaCzaS2tltFbb-7StK_eWXkUohyHJ0NY/view៕