Img 1426
Swift cc time

សម្តេច ប៊ុន រ៉ានី ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្ដល់អំណោយដល់ឪពុកវីរយុទ្ធជន ផុន សង្ហា ដែលកំពុងឈឺធ្ងន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ សម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានចាត់មន្ត្រីចុះសួរសុខទុក្ខ នាំយកថវិកា ៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ឪពុកវីរយុទ្ធជន ផុន សង្ហា ដែលកំពុងឈឺធ្ងន់ នៅខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកស្រី ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកថវិកា ៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ឪពុករបស់វីរយុទ្ធជន ផុន សង្ហា ដោយបច្ចុប្បន្នឪពុករបស់លោកមានអាយុ ៦២ឆ្នាំ កំពុងឈឺធ្ងន់ដោយសារជំងឺដាច់សរសៃឈាមស្លាប់មួយជំហៀងខ្លួន អស់រយៈពេល ៦ខែមកហើយ ដែលកំពុងស្នាក់នៅផ្ទះរបស់បងស្រីបង្កើត ស្ថិតនៅភូមិច្រក ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ថា វីរយុទ្ធជន ផុន សង្ហា វរសេនាតូចការពារអាកាស កងពលធំលេខ៣ ឈរជើង នៅខេត្តព្រះវិហារ មានប្រពន្ធ និងកូនចំនួន ២នាក់ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ខេត្តព្រះវិហារ ។ ដោយឡែក ឪពុកកំពុងមានជំងឺ ត្រូវការការមើលថែពីកូន ប៉ុន្តែកូនមិនបាននៅមើលថែឪពុក ព្រោះជាប់ការពារបូរណភាពទឹកដី៕


Khcct banner

អត្ថបទទាក់ទង