681 ezgif.com resize
Swift cc time

ត្រាំព្រមានដំឡើងពន្ធ«២៥ភាគរយ»ដល់ប្រទេសណាដែលរកស៊ីជាមួយអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ លោក ដូណាល់ ត្រាំ បានព្រមានដំឡើង និងយកពន្ធគយ២៥ភាគរយភ្លាមៗលើប្រទេសណាដែលនៅតែបន្តរកស៊ី និងធ្វើជំនួញជាមួយប្រទេសអ៊ីរ៉ង់។ ការព្រមានរបស់លោកត្រាំធ្វើឡើងក្រោយពីអ៊ីរ៉ង់បានបន្តបាញ់សម្លាប់ក្រុមហ្វូងបាតុករប្រមាណជាង ៥០០ នាក់ និងរាប់រយនាក់ទៀតត្រូវបានចាប់ខ្លួនយកទៅឃុំឃាំង និងធ្វើទារុណកម្មផ្សេងៗ។ តាមរយៈសំណេររបស់លោកដូណាល់ត្រាំបានបញ្ជាក់ថាពន្ធគយ២៥ភាគរយថ្មីនេះនឹងមានប្រសិទ្ធភាពភ្លាមៗចំពោះប្រទេសណាមួយដែលនៅតែបន្តធ្វើអាជីវកម្មជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងត្រូវបង់ពន្ធ ២៥% លើអាជីវកម្មណាមួយ និងទាំងអស់ដែលកំពុងធ្វើជាមួយសហរដ្ឋអាម៉េរិក បទបញ្ជានេះគឺជាសេចក្តីសម្រេចចុងក្រោយ និងច្បាស់លាស់។

យោងតាម USATODAY បានចេញផ្សាយថាក្រុមសិទ្ធិមនុស្សបានរាយការណ៍ថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់បានសម្លាប់អ្នកតវ៉ារាប់រយនាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលជំរុញឱ្យលោក ត្រាំ ដាក់ពន្ធលើដៃគូពាណិជ្ជកម្មរបស់អ៊ីរ៉ង់ ដោយការដាក់ពន្ធនេះគឺដើម្បីបន្តដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបញ្ឈប់ការបង្ក្រាបដ៏សាហាវលើការតវ៉ាលើក្រុមហ្វូងបាតុករ។ ប្រភពដដែលអះអាងទៀតថារបបអ៊ីរ៉ង់បានដាក់ចេញនូវការបិទអ៊ីនធឺណិតនៅទូទាំងប្រទេស និងបន្ថែមការសម្លាប់រង្គាលដើម្បីបង្រ្កាបក្រុមបាតុករដែលចេញបាតុកម្មប្រឆាំងជាមួយនឹងរបបអ៊ីរ៉ង់។

លោកដូណាល់ត្រាំបានបញ្ជាក់កាលពីម្សិលមិញដែលថា មេដឹកនាំអ៊ីរ៉ង់បានស្នើសុំលោកចរចាតែលោកបដិសេធថាជារឿងហួសពេល ហើយលោកត្រាំក៏បានព្រមានប្រើជម្រើសយោធាម្តងទៀតលើរបបអ៊ីរ៉ង់។ អ្នកនាំពាក្យផ្ទាល់របស់លោកត្រាំលោកស្រី Leavitt បាននិយាយថា ការទូតគឺជា "ជម្រើសដំបូងជានិច្ច" ប៉ុន្តែលោកប្រធានាធិបតី បានព្រមានដែលថាលោកមិនខ្លាចក្នុងការប្រើប្រាស់ជម្រើសយោធាទេ ប្រសិនបើលោកយល់ថាចាំបាច់ ហើយគ្មាននរណាម្នាក់ដឹងរឿងនោះច្បាស់ជាងអ៊ីរ៉ង់ទេ៕

Khcct banner

អត្ថបទទាក់ទង