681 ezgif.com resize
Swift cc time

សមត្ថកិច្ចស្រុកសំរោងទង ឃាត់ខ្លួនមនុស្ស១៩នាក់ ក្នុងប្រតិបត្តិការបង្រ្កាបក្រុមអ្នកញៀនជល់មាន់ភ្នាល់ដាក់លុយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
 និងរូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បើកប្រតិបត្ដិការបង្រ្កាបល្បែងស៊ីសង ជល់មាន់ មួយកន្លែងស្ថិតនៅដីឡូត៍ទំនេរ ភូមិព្រៃគុយ ឃុំត្រពាំងគង ដោយបានឃាត់មុខសញ្ញាកំពុងតែលេងជាក់ស្ដែងបាន ១៩នាក់ ក្នុងនោះមាន ឈ្មោះភឹម ផន ភេទប្រុស អាយុ៤៩ឆ្នាំ មានបញ្ហាសុខភាពជំងឺឡើងសម្ពាធឈាមយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំណែក១៨នាក់ផ្សេងទៀតបានឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដើម្បីបំពេញនីតិវិធី។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ចំពោះសម្ភារៈវត្ថុតាងដកហូតរួមមាន ទូរស័ព្ទ១៥គ្រឿង ; ម៉ូតូ៨គ្រឿង ប្រាក់រៀលមួយចំនួន និងមាន់ជល់ ៤ក្បាល ករណីខាងលើស្រុកសំរិងទង កំពុងកសាងសំណុំរឿងបញ្ជូនទៅខេត្ដចាត់ការតាមនីតិវិធី៕


Khcct banner

អត្ថបទទាក់ទង