Img 1426
Swift cc time

ឱកាសកសាងសមត្ថភាព សម្រាប់យុវជនដែលចាប់អារម្មណ៍លើការស្រាវជ្រាវ និងការវិភាគពាក់ព័ន្ធទំនាក់ទំនងរវាងកម្ពុជា និងចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ NextGen Cambodia-China Fellowship បើកការទទួលពាក្យពីអ្នកស្រាវជ្រាវវ័យក្មេង ឬនិស្សិតសាកលវិទ្យាល័យ ដែលមានអាយុចាប់ពី ១៨ដល់៣០ឆ្នាំ ហើយចាប់អារម្មណ៍លើទំនាក់ទំនងរវាងកម្ពុជា និងចិន ដើម្បីកសាងសមត្ថភាពរួមចំណែកក្នុងការបង្កើតការសន្ទនាផ្អែកលើភស្តុតាង និងទស្សនៈគោលនយោបាយ។

យោងតាមគេហទំព័រផ្លូវការ Cambodia 21st Century Maritime Silk Road Research Center បានឱ្យដឹងថា លក្ខខណ្ឌដែលអាចដាក់ពាក្យបាន តម្រូវឱ្យបេក្ខជនមានជាជនជាតិខ្មែរដែលមានអាយុចាប់ពី ១៨ដល់៣០ឆ្នាំ មានចំណាប់អារម្មណ៍ទៅលើទំនាក់ទំនងអន្តរជាតិ គោលនយោបាយសាធារណៈ សេដ្ឋកិច្ច ច្បាប់ ឬវិស័យពាក់ព័ន្ធ និងមានចំណង់ចំណូលចិត្តលើការស្រាវជ្រាវ និងការវិភាគ។ ជាពិសេស បេក្ខជនត្រូវប្តេជ្ញាចិត្តចូលរួមកម្មវិធីរយៈពេល ១០ខែពេញ ចន្លោះពេលពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២៦។

បើតាមប្រភពដដែល ដើម្បីអាចដាក់ពាក្យ បេក្ខជនត្រូវបំពេញពាក្យតាមរយៈ https://shorturl.at/Jvxqy ឱ្យបានត្រឹមថ្ងៃទី៣១ មករា ២០២៦។ ដើម្បីស្វែងយល់ព័ត៌មានលម្អិតពីកម្មវិធី អាចចូលទៅកាន់តំណភ្ជាប់ Link

គួរបញ្ជាក់ថា ក្នុងរយៈពេល ១០ខែ សមាជិកដែលត្រូវបានជ្រើសរើសចំនួន ១០រូប នឹងចូលរួមក្នុងសិក្ខាសាលាកសាងសមត្ថភាព ស្តីពីការយល់ដឹងអំពីគំនិតផ្តួចផ្តើមសកលរបស់ប្រទេសចិន វិធីសាស្ត្រស្រាវជ្រាវ និងការសរសេរបទអត្ថាធិប្បាយ និងការវិភាគ ដែលនឹងរួមចំណែកដល់ប្រព័ន្ធផ្សព្វផ្សាយ និងការត្រួតពិនិត្យគោលនយោបាយដែលកំពុងបន្ត ។ គំនិតផ្តួចផ្តើមនេះ ក៏រួមបញ្ចូលផងដែរនូវវេទិកាតុមូលដឹកនាំដោយយុវជនជាមួយអ្នកបង្កើតគោលនយោបាយ និងឈានដល់ការបោះពុម្ពផ្សាយ និងការផ្សព្វផ្សាយសេចក្តីសង្ខេបគោលនយោបាយ៕

Khcct banner

អត្ថបទទាក់ទង