ភ្នំពេញ៖ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ផ្តល់វគ្គសិក្សា“ហិង្សាផ្អែកលើយេនឌ័រក្រោមរបបខ្មែរក្រហម និងយេនឌ័រក្នុងបរិបទយុត្តិធម៌អន្តរកាល” ដល់និស្សិតសាកលវិទ្យាល័យកំពុងសិក្សានៅទីក្រុងភ្នំពេញ នៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ៨:៣០ ព្រឹក - ១២:០០ថ្ងៃត្រង់។ដើម្បីអាចចូលរួមបាន និស្សិតត្រូវចុះឈ្មោះឱ្យបានត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានឱ្យដឹងថា វគ្គសិក្សា“ហិង្សាផ្អែកលើយេនឌ័រក្រោមរបបខ្មែរក្រហម និងយេនឌ័រក្នុងបរិបទយុត្តិធម៌អន្តរកាល” គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាង អ.វ.ត.ក. និងកម្មវិធី GIZ CPS SAUP ។ វិគ្គសិក្សានេះនឹងធ្វើឱ្យសិស្សនិស្សិតអាចទទួលបានការយល់ដឹងអំពីហិង្សាផ្អែកលើយេនឌ័រ ឈ្វេងយល់ស៊ីជម្រៅអំពីការជំនុំជំម្រះក្តីដោយ អ.វ.ត.ក. និងចូលរួមវគ្គសិក្សាអន្តរកម្ម។ កម្មវិធីនឹងមានផ្តល់ជូនអាហារសម្រន់សម្រាប់និស្សិតដែលចូលរួមផងដែរ។
ដើម្បីអាចចូលរួមបាន និស្សិតត្រូវចុះឈ្មោះឱ្យបានត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ តាមរយៈតំណភ្ជាប់ Link ។ សម្រាប់ព័ត៌មានលម្អិត និស្សិតអាចចូលទៅកាន់តំណភ្ជាប់ ព័ត៌មានអំពីកម្មវិធី និងកាលវិភាគ៖ Link។
កម្មវិធីនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ ២០២៦ | ៨:៣០ ព្រឹក - ១២:០០ថ្ងៃត្រង់នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដែលមានទីតាំងអាចស្វែងរកតាម Google Map៕