681 ezgif.com resize
Swift cc time

ដូណាល់ត្រាំប្រកាសផ្អាក«វាយប្រហារ»លើវេណេស៊ុយអេឡាជុំទី២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសផ្អាកវាយប្រហារជុំទីពីរលើប្រទេសវេណេស៊ុយអេឡាក្រោយពីប្រទេសនេះបានសម្រេចដោះលែងអ្នកទោសនយោបាយមួយចំនួនធំដែលលោកត្រាំជឿថាជាសញ្ញានៃ "ការស្វែងរកសន្តិភាព"ពិតប្រាកដរបស់វេណេស៊ុយអេឡា។ ចំណាត់ការផ្អាកប្រតិបត្តិការយោធាជុំទីពីរនេះធ្វើឡើងចំពេលដែលព្រឹទ្ធសភាអាម៉េរិកបានសម្រេចបោះឆ្នោតសម្លេង៥២ ទល់នឹង ៤៧ សម្លេង ដែលការបោះឆ្នោត និងបង្អាក់មហិច្ឆតាប្រតិបត្តិការយោធាផ្សេងៗរបស់លោកដូណាល់ត្រាំលើប្រទេសវេណេស៊ុយអេឡា

យោងតាមការអះអាងរបស់លោកត្រាំតាមរយៈប្រព័ន្ធ TURST SOCIAL លោកបានចាត់ការសម្រេចចិត្តនេះគឺជាកាយវិការដ៏សំខាន់ និងឆ្លាតវៃមួយ ហើយពេលនេះសហរដ្ឋអាម៉េរិក និងប្រទេសវេណេស៊ុយអេឡាកំពុងធ្វើការរួមគ្នាយ៉ាងល្អ ជាពិសេសទាក់ទងនឹងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នរបស់ពួកគេ ក្នុងទម្រង់ធំជាង ប្រសើរជាង និងទំនើបជាងមុន។

សម្រាប់លោកត្រាំដោយសារតែកិច្ចសហប្រតិបត្តិការនេះ ខ្ញុំសម្រេចលុបចោលការវាយប្រហារលើកទីពីរដែលជាការរំពឹងទុករបស់ខ្ញុំ ដែលពេលនេះខ្ញុំមើលទៅដូចជាមិនចាំបាច់ទេ ទោះជាយ៉ាងណាក៏ដោយ កប៉ាល់ដឹកប្រេងទាំងអស់នឹងនៅនឹងកន្លែងសម្រាប់គោលបំណងសុវត្ថិភាព និងសន្តិសុខ។ លោកថាក្នុងនោះមានយ៉ាងហោចណាស់ទឹកប្រាក់ ១០០ ពាន់លានដុល្លារនឹងត្រូវបានវិនិយោគដោយក្រុមហ៊ុន BIG OIL ដែលខ្ញុំនឹងជួបជាមួយពួកគេទាំងអស់គ្នានៅថ្ងៃនេះនៅឯសេតវិមាន៕

Khcct banner

អត្ថបទទាក់ទង