681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីអប់រំ និងតំណាងសហភាពអឺរ៉ុប ចុះពិនិត្យ«សាលារៀនបណ្តោះអាសន្ន»ក្នុងជំរំសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ លោក ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា និងតំណាងសហភាពអឺរ៉ុប ចូលរួមពិនិត្យសកម្មភាពរៀន និងបង្រៀននៅសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពចុងកាល់ ខេត្តឧត្តរមានជ័យ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បាននាំយកនូវសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនដល់សិស្សានុសិស្សភៀសសឹក លោកគ្រូអ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំផងដែរ។ លើសពីនេះទៀត លោកក៏បានផ្តល់ជូនថវិកាលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ មន្ត្រីការិយាល័យស្រុក និងប្រធានជំរំ ដើម្បីបន្តផ្គត់ផ្គង់ និងគាំទ្រដល់ដំណើរការសាលារៀនបណ្តោះអាសន្នជំរំសុវត្ថិភាពនេះបន្តទៀត។

គួរបញ្ជាក់ផងដែរថា កិច្ចការទាំងនេះធ្វើឡើងដើម្បីធានាបានថាសិស្សានុសិស្សភៀសសឹកនៅតែទទួលបានឱកាសសិក្សារៀនសូត្រ ប្រកបដោយគុណភាព និងសមធម៌ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

Khcct banner

អត្ថបទទាក់ទង