681 ezgif.com resize
Swift cc time

ឱកាសសម្រាប់យុវជនចូលរួមសិក្ខាសាលា NextGen នៃវេទិការអនាគតអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ឱកាសសម្រាប់យុវជននៅទូទាំងអាស៊ីអាគ្នេយ៍ចូលរួមសិក្ខាសាលា NextGen នៃវេទិកាអនាគតអាស៊ាន (AFF) រយៈពេលពីរថ្ងៃពោលគឺចាប់ពីថ្ងៃ ទី០៩ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

យោងតាមគេហទំព័រផ្លូវការរបស់ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ តាមរយៈការចូលរួមកម្មវិធីនេះបេក្ខជននឹងទទួលបាន ចំណេះដឹងទាក់ទងនឹងអាស៊ាន ដូចជាអាទិភាពរបស់អាស៊ាន និងបញ្ហាប្រឈមនៃសមាហរណកម្មនៅក្នុងតំបន់ជាដើម។ មួយវិញទៀត វាគឹជាឱកាសសិក្សាពីភាពជាអ្នកដឹកនាំដែលរួមមានការចរចារឱ្យមានប្រសិទ្ធិភាព ការគ្រប់គ្រងវិបត្តិ និងការពិភាក្សាការទូត។ ជាចុងក្រោយគឺជាឱកាសសម្រាប់បេក្ខជនក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកចងក្រងគោលនយោបាយ អ្នកកជំនាញក្នុងវិស័យផ្សេង និងអ្នកដឹកនាំនៅក្នុងអាស៊ាន។ បើបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណរភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួមកម្មវិធីនេះបេក្ខជនតម្រូវឱ្យមានអាយុចន្លោះចាប់ពី១៨ ដល់ ៣៥ឆ្នាំ និងជាប្រជាជននៅក្នុងប្រទេសជាសមាជិកអាស៊ានទាំង១១ និងចក្រភពអង់គ្លេស។ មួយវិញទៀតជាអ្នកដែលមានបទពិសោធន៍ ក្នុងការដឹកនាំនៅក្នុងសហគមន៍ ព្រមទាំងមានការយល់ដឹងស៊ីជម្រៅពីគោលបំណងនៃការសហការក្នុងតំបន់។លើសពីនេះបេក្ខជនត្រូវតែបង្ហាញអំពីសមិទ្ធផលដែលខ្លួនបានធ្វើដោយមានភស្តុតាងជាក់លាក់មកបញ្ជាក់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណរភ្ជាប់៖ http://bit.ly/AFFNextGenInfo ។

គួរបញ្ជាក់ផងដែរ កម្មវិធីនឹងទទួលខុសត្រូវការចំណាយលើសំបុត្រយន្តហោះ ការហូបចុក និងការស្នាក់នៅអំឡុងពេលកម្មវិធី។ ពិសេសជាងនេះទៀត អ្នកចូលរួមដែលបានជ្រើសរើសនឹងមានឱកាសរួមចំណែកក្នុងការចងក្រងសេចក្តីថ្លែងការណ៍ចក្ខុវិស័យយុវជនអាស៊ានឆ្នាំ២០៣០ និងត្រូវបានពិចារណាឱ្យចូលរួមវេទិកាអនាគតអាស៊ាននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅខែមេសា ឆ្នាំ២០២៦។ គិតត្រឹមថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ បេក្ខជនត្រូវតែមានអាយុ១៨ឆ្នាំជាកំហិត៕

Khcct banner

អត្ថបទទាក់ទង