ភ្នំពេញ៖ ប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៩ ឆ្នាំ២០២៦ នឹងសម្តែងសិល្បៈសម្រាប់ការបិទពិធីវគ្គបណ្តុះបណ្តាលមុនពេលចេញដំណើររយៈពេល៣ខែកន្លងមកនេះ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ នៅឯសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ( CKCC )។
យោងតាមគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានយុវជន កម្មវិធីទាំងមូលនឹងប្រព្រឹត្តទៅដោយមានការតាំងពិព័រណ៍ផលិតផលខ្មែរ ឧបករណ៍តន្រ្តី វត្ថុអនុស្សាវរីយ៍ ដែលផ្សារភ្ជាប់ទៅនឹងវប្បធម៌របស់ខ្មែរ។ ជាពិសេស នឹងមានការសម្តែងសិល្បៈអំពីសំណាក់ប្រតិភូយុវជនកម្ពុជាផ្ទាល់តែម្តង។ សម្រាប់អ្នកចូលរួមដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមតំណរភ្ជាប់ ៖ https://forms.gle/ux4xvqfE3P9Tvh7j7។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះបើកឱ្យសាធារណៈជនចូលរួមដោយសេរី និងឥតគិតថ្លៃ ប៉ុន្តែចំនួនមានកំណត់។ កាលចូលរួមរបស់ទស្សនិកជនទាំងអស់គឺជាកម្លាំងចិត្តសម្រាប់ប្រតិភូយុវជនតំណាងរបស់កម្ពុជា ក្នុងការកាន់ទង់ជាតិកម្ពុជាក្នុងកម្មវិធី SSEAYP នៅថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ៕