Img 1426
Swift cc time

សិស្សវិទ្យាល័យចំនួន១០០នាក់ ចូលរួមកម្មវិធីបណ្តុះធុរកិច្ចផ្សារភ្ជាប់នឹងបច្ចេកវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សិស្សវិទ្យាល័យចំនួន១០០នាក់ ទទួលបានការបណ្តុះបណ្តាលទៅលើមូលដ្ឋានគ្រឹះនៃ 3D printing ដោយប្រើប្រាស់ Bambu Lab P2S 30 printer និងការអនុវត្ត 3D printing spaghetti bridges, balloon cars, និង basic circuits ពីកម្មវិធីបណ្តុះធុរកិច្ចផ្សារភ្ជាប់នឹងបច្ចេកវិទ្យា -Al Innovation Youth Lab ដែលមានការចូលរួមពីនិស្សិតស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យ Villanova នៃសហរដ្ឋអាមេរិក។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា សិស្សានុសិស្សចំនួន ១០០នាក់ ជាសិស្សដែលមកពីកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប វិទ្យាល័យសន្ធរម៉ុក វិទ្យាល័យជាស៊ីមបឹងកេងកង វិទ្យាល័យបាក់ទូក និងវិទ្យាល័យព្រះស៊ីសុវត្ថិ។

កម្មវិធីបណ្តុះធុរកិច្ចផ្សារភ្ជាប់នឹងបច្ចេកវិទ្យា -Al Innovation Youth Lab នេះ ត្រូវបានសហការរៀបចំដោយ មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិត ច្នៃប្រឌិត និងនវានុវត្តន៍ ជាមួយអង្គការ STEM កម្ពុជា និងការចូលរួមពីនិស្សិតស្ម័គ្រចិត្តមកពីសាកលវិទ្យាល័យ Villanova នៃសហរដ្ឋអាមេរិក។ កម្មវិធីនេះត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ សម្រាប់វគ្គទី១ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង