681 ezgif.com resize
Swift cc time

អាហារូបករណ៍Rector Scholarship 2026 ផ្តល់ឱកាសយុវជនកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅឥណ្ឌូនេស៊ី

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អាហារូបករណ៍ Rector Scholarship 2026 សិក្សានៅសាកលវិទ្យាល័យ Universitas Muhammadiyah Purwokerto (UMP) បើកជ្រើសរើសសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ជូននិស្សិតកម្ពុជា សិក្សាលើមុខជំនាញចំនួន៦ សិក្សានៅប្រទេសឥណ្ឌូនេស៊ី។

សាកលវិទ្យាល័យ Universitas Muhammadiyah Purwokerto (UMP) បានប្រកាសផ្ដល់ជូនអាហារូបករណ៍ Rector Scholarship 2026 សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ រួមមាន៖ Master of Management, Master of English Language Education, Bachelor of English Literature, Bachelor of English Language Education, Bachelor of Management និងBachelor of Accounting។

អាហារូបករណ៍នេះ តម្រូវឱ្យមានលក្ខណៈសម្បត្តិរួមមាន៖ មិនមែនជាពលរដ្ឋឥណ្ឌូនេស៊ី មិនត្រូវមានអាយុលើសពី ២៥ ឆ្នាំសម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ អាយុ ៣៥ឆ្នាំសម្រាប់កម្មវិធីអនុបណ្ឌិត បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា/បរិញ្ញាបត្រ អាចនិយាយភាសាឥណ្ឌូនេស៊ីបាន (សម្រាប់ផ្នែកដែលមិនបង្រៀនភាសាអង់គ្លេស) មានសមិទ្ធផលសិក្សា មានអាកប្បកិរិយាល្អ និងជំនាញភាសាអង់គ្លេសល្អ និងមានឆន្ទៈគោរពច្បាប់ និងបទដ្ឋាននៅសាកលវិទ្យាល័យ។ សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ សូមស្វែងរកព៍ត៌មានបន្ថែមតាមរយៈ international.ump.ac.id៕


Khcct banner

អត្ថបទទាក់ទង