681 ezgif.com resize
Swift cc time

ទូរគមនាគមន៍កម្ពុជាប្រកាសជ្រើសរើសនិស្សិតហាត់ការ ២៣ រូប

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/


ភ្នំពេញ៖ ទូរគមនាគមន៍កម្ពុជាកំពុងជ្រើសរើសនិស្សិតហាត់ការចំនួន២៣រូប ឱ្យចូលបម្រើការងារនៅក្នុងទូរគមនាគមន៍កម្ពុជា ទៅតាមនាយកដ្ឋានចំនួន៧នៅក្នុងរាជធានីភ្នំពេញ។

យោងតាមគេហទំព័រផ្លូវការរបស់ទូរគមនាគមន៍កម្ពុជា តម្រូវការទាំងនោះរួមមាន នាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យ(២រូប) នាយកដ្ឋានអាជីវកម្ម(៥រូប) នាយកដ្ឋារដ្ឋបាល និងធនធានមនុស្ស(២រូប ) នាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍធុរកិច្ច(២រូប) នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (៨រូប) នាយកដ្ឋានប្រតិបត្តិការ និងបទពិសោធន៍អតិថិជនឌីជីថល (២រូប ) និងនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញ (២រូប )។ បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបសង្ខេប ព្រមទាំងឯកសារពាក់ព័ន្ធ មកទីស្នាក់ការកណ្តាលទូរគមនាគមន៍កម្ពុជាតាម អាស័យដ្ឋាន អគារ៩៥-៩៧ វិថីព្រះសីហនុ កែងផ្លូវ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈ Telegram: ០៨៩ ៩៧៦ ៦៧៩ ឬលេខទូរស័ព្ទ ០២៣ ៧២០ ១២០ ឬតាមរយៈអ៊ីម៉ែល : [email protected] ឱ្យបានត្រឹមថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦។

បើតាមប្រភពដដែល ដើម្បីដាក់ពាក្យចូលរួមបេក្ខជនត្រូវមានអាយុចន្លោះពី ១៨ ទៅ៣៥ឆ្នាំ និងមានកម្រិតវប្បធម៌បញ្ចប់មធ្យមសិក្សាទុតិយភូមិ ឬនិស្សិតដែលកំពុងតែសិក្សា រួមទាំងមានសីលធម៌ ទំនាក់ទំនងល្អ និងមានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន។ រីឯការដាក់ពាក្យវិញ បេក្ខជនត្រូវភ្ជាប់មកជាមួយនិងឯកសារពាក់ព័ន្ធដូចជា ប្រវត្តិរូបសង្ខេប(CV) ០១ច្បាប់ លិខិតបញ្ជាក់ការសិក្សា ០១ច្បាប់ និងពាក្យសុំចូលបម្រើការងារ(ហាត់ការ-Internship) ០១ច្បាប់។

គូរបញ្ជាក់ផងដែរថា តាមរយៈការហាត់ការនេះបេក្ខជននឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ទទួលបានការបណ្តុះបណ្តាលនិងបទពិសោធន៍ការងារជាក់ស្តែង និងទទួលបានលិខិតបញ្ជាក់បទពិសោធន៍ការងារផងដែរ៕

Khcct banner

អត្ថបទទាក់ទង