681 ezgif.com resize
Swift cc time

ប្រតិបត្តិការយោធាផ្លេកបន្ទោរ«ចាប់ខ្លួនម៉ាឌូរ៉ូ»របស់ត្រាំសម្លាប់មនុស្សប្រមាណជាង១០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រតិបត្តិការយោធាពិសេស Operation Absolute Resolve ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់លោកដូណាល់ត្រាំកាលពីថ្ងៃទី ៣ ខែ មករា ដែលឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក ម៉ាឌូរ៉ូ និងភរិយារបស់លោកពេលដែលអ្នកទាំងពីរកំពុងតែលង់លក់ក្នុងដំណេកបានសម្លាប់មនុស្សយ៉ាងហើចណាស់ ១០០ នាក់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការខូចខាតយ៉ាងដំណំ។ នេះបើផ្អែកតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេស៊ុយអេឡាលោក Diosdado Cabello នៅរសៀលថ្ងៃទី ៨ ខែ មករា នេះ។

បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Diosdado Cabello ការវាយប្រហាររបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១០០ នាក់ ដោយនៅក្នុងនោះលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់លោក គឺលោកស្រី Cilia Flores បានរងរបួសក្នុងអំឡុងពេលវាយឆ្មក់នេះ។

លោក Cabello បានថ្កោលទោសការវាយប្រហារដោយយោធារបស់សហរដ្ឋអាម៉េរិកទៅលើប្រទេសវេណេស៊ុយអេឡាថាជាទង្វើព្រៃផ្សៃ និងគួរឱ្យស្អប់ខ្ពើមដែលបានធ្វើឱ្យមនុស្សស្លូតត្រង់មួយចំនួនធំរងរបួស និងស្លាប់។ លោកអះអាងទៀតថាសហរដ្ឋអាម៉េរិកបានឈ្លានពានប្រទេសវេណេស៊ុយអេឡាក្រោមហេតុផលក្លែងក្លាយ លោកថាទង្វើរបស់អាម៉េរិកគឺជាសកម្មភាពព្រៃផ្សៃ និងរំលោភច្បាប់អន្តរជាតិ៕

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Diosdado Cabello 


Khcct banner

អត្ថបទទាក់ទង