ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នឹងបើកវគ្គសិក្ខាសាលាអំពីជំនាញនៃការសរសេរ ចែករំលែកដោយលោក Josh Ford ជាជំនួយការបង្រៀនភាសាអង់គ្លេសកម្មវិធី Fulbright។ សិក្ខាសាលានេះធ្វើឡើងចាប់ពីថ្ងៃទី 7 ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅឯ AmCam Exchange ដែលមានទីតាំងនៅក្នុងផ្សារទំនើប Exchange Square រាជធានីភ្នំពេញ ។ សិក្ខាសាលានីមួយៗនឹងជួយពង្រឹងការសរសេររបស់អ្នកចូលរួមឱ្យមានភាពល្អប្រសើរ និងចំគោលដៅ។
យោងតាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា សិក្ខាសាលាទាំងបីថ្ងៃនឹងផ្តោតទៅលើការសេរសេរនៅក្នុងប្រភេទផ្សេងៗគ្នា ទៅតាមថ្ងៃ និងម៉ោងនីមួយៗ។ នៅក្នុងថ្ងៃទី០៨ ចាប់ពីម៉ោង១០:៣០ ដល់ម៉ោង ១១:៣០ព្រឹក នឹងមានការចែករំលែកអំពីការសរសេរសេចក្តីថ្លៃងការផ្ទាល់ខ្លួនដែលជាឯកសារសំខាន់សម្រាប់ការដាក់ពាក្យស្នើសុំអ្វីមួយ ជាពិសេសការក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍។ រីឯថ្ងៃទី៨ ចាប់ពីម៉ោង៦ដល់ម៉ោង៧:៣០ល្ងាច និង ថ្ងៃទី៩ ចាប់ពីម៉ោង ៥:០០ដល់ម៉ោង ៧:០០ល្ងាច នឹងផ្តោតទៅលើការចែករំលែកទាក់ទងនឹងការសរសេរក្នុងកម្រិតសិក្សាដែលជាជំនាញមួយដ៏សំខាន់សម្រាប់សិស្សនិងនិស្សិតទូទៅ។ ជាចុងក្រោយចាប់ពីថ្ងៃទី ៧ដល់ថ្ងៃ៩ ចាប់ពីម៉ោង៤:០០ ដល់ម៉ោង ៦:៣០ល្ងាច សិក្ខាសាលានឹងក្តោបទៅលើកម្មវិធីសិក្សានៅសហរដ្ឋអាមេរិកដែលរួមមាន ដំណើរការចូលរៀន ការដាក់ពាក្យ និងការដាក់អាហារូបករណ៍ ផែនការនៃការចំណាយនិងការរស់នៅ ការបន្តការសិក្សានៅសហរដ្ឋអាមេរិក ព្រមទាំងការវាយតម្លៃជាមួយដៃគូទៅលើអត្ថបទសិក្សានៅមហាវិទ្យាល័យ និងអាហាររូបករណ៍របស់អ្នកចូលរួម។ សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម
តំណរភ្ជាប់https://forms.gle/qEVJwSYmfNGmC8wH7។
គួរបញ្ជាក់ផងដែរថាកម្មវិធីនេះ បើកជូនសាធារណៈជនទូទៅ ហើយអ្នកចូលរួមអាចដាក់ពាក្យទៅតាមវគ្គនីមួយៗដែលខ្លួនពេញចិត្ត។ សិក្ខាសាលាធ្វើឡើងជាភាសាអង់គ្លេស ហើយរាល់រូបភាពទាំងអស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជាមានសិទ្ធិចែករំលែកនៅលើបណ្តាញសង្គមរបស់ស្ថានទូត។