681 ezgif.com resize
Swift cc time

ធនាគារជាតិនៃកម្ពុជា សម្រេចហាមឃាត់មិនឱ្យ«ធនាគារព្រីនស៍»បន្ដធ្វើប្រតិបត្តិការផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០៨ មករានេះ បានសម្រេចមិនអនុញ្ញាតឱ្យ ធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប លោក ចេន ហ្សី (Chen Zhi) និង បក្សពួកចំនួន២នាក់ទៀត ត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជា ហើយបញ្ជូនទៅកាន់ប្រទេសចិន ក្រោយពីអាជ្ញាធរចិន និងកម្ពុជា បានបើកការស្រាវជ្រាវអស់ជាច្រើនខែដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន

លោក ចេន ហ្សី ម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប 

យោងតាមធនាគារជាតិនៃកម្ពុជា ធនាគារព្រីនស៍ ម.ក ត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនមួយ ដើម្បីទទួលបានសិទ្ធិគ្រប់គ្រង និង ចាត់ចែងលើ រាល់ប្រតិបត្តិការនិងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ ចាប់ពីពេលជូនដំណឹងនេះតទៅ។ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ គឺអាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារ ដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្ដីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។

ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត លើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើក៏ដូចជាអតិថិជននានា។

Khcct banner

អត្ថបទទាក់ទង