681 ezgif.com resize
Swift cc time

ឱកាសប្រកួតប្រជែង«គំរូអាជីវកម្ម»ថ្នាក់ជាតិរដូវកាលទី១៦ សម្រាប់យុវជនចង់អភិវឌ្ឍន៍គំនិតអាជីវកម្មផ្សារភ្ជាប់នឹងទេសចរណ៍

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មថ្នាក់ជាតិរដូវកាលទី១៦ ក្រោមមូលនិធិផ្តល់ដោយស្ថានទូតអៀរឡង់ នឹងធ្វើឡើងក្រោមប្រធានបទ «ការប្រកួតប្រជែងនវានុវត្តទេសចរណ៍ ប្រកបដោយចីរភាព» ផ្តល់ឱកាសដល់យុវជនអភិវឌ្ឍន៍គំនិតអាជីវកម្មផ្សារភ្ជាប់នឹងទេសចរណ៍ នឹងបង្កើតដំណោះស្រាយទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។

ការប្រកួតប្រជែងគំរូអាជីវកម្មថ្នាក់ជាតិរដូវកាលទី១៦ នឹងធ្វើឡើងក្រោមប្រធានបទ «ការប្រកួតប្រជែងនវានុវត្តទេសចរណ៍ ប្រកបដោយចីរភាព» ដែលជាមូលនិធិផ្តល់ដោយស្ថានទូតអៀរឡង់។ ក្រុមនិស្សិតកំពូលចំនួន ៥ ដែលត្រូវបានជ្រើសរើស នឹងទទួលបានឱកាសធ្វើដំណើរទៅកាន់ទីក្រុង Dublin ប្រទេសអៀរឡង់ ដោយសហការជាមួយនិស្សិតអៀរឡង់ ដើម្បីសហការបង្កើតដំណោះស្រាយទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។

បន្ថែមពីនេះ ក្រុមកំពូលចំនួន២ នឹងទទួលបានមូលនិធិដើម្បីនាំយកគម្រោងរបស់ពួកគេមកអនុវត្ត និងឱ្យចេញជារូបរាងពិតប្រាកដ។ សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍ចង់ប្រកួតប្រជែង សូមទាញយកពាក្យស្នើសុំ៖ https://drive.google.com/.../1tPaCS.../view... ក្រោយបំពេញព័ត៌មានរួច ផ្ញើទៅកាន់email: [email protected] ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង