681 ezgif.com resize
Swift cc time

ដូណាល់ត្រាំប្រកាសកញ្ចប់យោធា«១,៥ ទ្រីលានដុល្លារ»សម្រាប់ឆ្នាំ ២០២៧

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំ

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំកាលពីល្ងាចថ្ងៃទី ៧ មករា បានប្រកាសពីផែនការកញ្ចប់យោធាសហរដ្ឋអាម៉េរិកថ្មីឈានទៅដល់ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់បំផុតក្នុងប្រវត្តិសាស្រ្តប្រមាណ ១,៥ ទ្រីលានដុល្លារ (១,៥០០,០០០,០០០,០០០$) លោកបញ្ជាក់ទៀតថាពេលនេះពិភពលោកស្ថិតក្នុងដំណាក់កាលប្រែប្រួលមិនធ្លាប់មានដូចច្នេះដើម្បីសុវត្ថិភាព និងសន្តិសុខចំនួនកញ្ចប់ថវិការសម្រាប់យោធាត្រូវតែកើនឡើង។

ផ្អែកតាមការអះអាងរបស់លោកត្រាំតាមប្រព័ន្ធ TRUST SOCIAL របស់លោក លោកបានរៀបរាប់ថាបន្ទាប់ពីការចរចាដ៏យូរ និងលំបាកជាមួយសមាជិកព្រឹទ្ធសភា សមាជិកសភា លេខាធិការ និងតំណាងនយោបាយដទៃទៀត ខ្ញុំបានកំណត់ថា ដើម្បីផលប្រយោជន៍របស់ប្រទេសយើង ជាពិសេសនៅក្នុងសម័យកាលដ៏លំបាក និងគ្រោះថ្នាក់ទាំងនេះ ថវិកាយោធារបស់យើងសម្រាប់ឆ្នាំ ២០២៧ មិនគួរមានចំនួន ១ ពាន់ពាន់លានដុល្លារនោះទេ ប៉ុន្តែគួរតែមានចំនួន ១,៥ ពាន់ពាន់លានដុល្លារ។ នេះនឹងអនុញ្ញាតឱ្យយើងកសាង "យោធាក្នុងក្តីស្រមៃ" ដែលយើងមានសិទ្ធិទទួលបានជាយូរមកហើយ ហើយសំខាន់ជាងនេះទៅទៀត នេះនឹងរក្សាយើងឱ្យមានសុវត្ថិភាព សុខស្រួល មិនបារម្ភពីសត្រូវឡើយ៕

Khcct banner

អត្ថបទទាក់ទង