681 ezgif.com resize
Swift cc time

សំណង់ស្ថាបត្យកម្មប្រាសាទបឹងតាកែវថ្មី នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ កុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

តាកែវ៖ សំណង់ស្ថាបត្យកម្មប្រាសាទបឹងតាកែវថ្មី ដែលមានលំនាំតាមប្រសាទអាស្រមឥសី នៅចង្កេះភ្នំដា មានកម្ពស់ ៩ម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ស្ថិតនៅបឹងតាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាថ្ងៃទី៦ មករា​ បានអញ្ជើញ ចុះពិនិត្យដោយផ្ទាល់ នូវដំណើរការចាប់ផ្តើមសាងសង់ សំណង់ស្ថាបត្យកម្មប្រាសាទបឹងតាកែវថ្មី ដែលនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ទីតាំងស្ថិតនៅបឹងតាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

រូបភាព៖ រដ្ឋបាលខេត្តតាកែវ

គម្រោងសាងសង់ប្រាសាទកណ្ដាលបឹងតាកែវនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តតាកែវ ដោយទទួលបានការគាំទ្រ និងចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានាជិតឆ្ងាយ។ សំណង់នេះត្រូវបានកសាងឡើងក្នុងគោលបំណងរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿងនៃទឹកដីតាកែវ ក៏ដូចជាទុកជាមរតកវប្បធម៌សម្រាប់មហាជនគោរពសក្ការបូជាតទៅអនាគត។

សូមបញ្ជាក់ថា សំណង់ស្ថាបត្យកម្ម ប្រាសាទបឹងតាកែវថ្មី ដែលលេចចេញរូបរាងនាពេលឆាប់ៗនេះ គឺបានយកលំនាំតាមប្រសាទអាស្រមឥសី នៅចង្កេះភ្នំដា ធ្វើអំពីបេតុង បិតនិងក្រាលថ្មភក់ មានកម្ពស់ ៩ម៉ែត្រ មានរាងចតុកោណ មានបណ្តោយ ៦,៥៦ម៉ែត្រ និងទទឹង ៦ម៉ែត្រ មានដំបូលជ្រុងក្រឡូម និងបញ្ចប់ដោយកំពូលប្រសាទ មានរូបរាងជាក្រពុំឈូក៕

Khcct banner

អត្ថបទទាក់ទង