681 ezgif.com resize
Moneygramott moi1280x163px

អង្គការកុមារមេគង្គ ផ្តល់អាហារូបករណ៍សិក្សា ដល់សិស្សថ្នាក់ទី១២មិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អង្គការកុមារមេគង្គ នឹងផ្តល់អាហារូបករណ៍សិក្សាដល់សិស្សានុសិស្សថ្នាក់ទី១២មកពីគ្រប់បណ្តាខេត្ត ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់រៀនបន្តនៅសាកលវិទ្យល័យ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានកំណត់ដោយអង្គការកុមារមេគង្គ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ខាងមុខ។

យោងតាមគេហទំព័រផ្លូវការរបស់អង្គការកុមារមេគង្គ ដើម្បីទទួលបានអាហារូបករណ៍នេះបេក្ខជនត្រូវតែជាសិស្សទី១២ក្នុងឆ្នាំសិក្សា២០២៥-២០២៦ និងមកពីគ្រួសារក្រីក្រីដែលពុំមានលទ្ធភាពសម្រាប់រៀនបន្ត។ លើសពីនេះដើម្បីទទួលបានអាហាររូបករណ៍នេះ បេក្ខជនត្រូវឆ្លងកាត់វគ្គជម្រុះចំនួន៦ដំណាក់កាលរួមមាន ការដាក់ពាក្យតាមប្រព័ន្ធអនឡាញ ការប្រឡងជ្រើសរើសចំនួនពីរលើក ការចូលរួមការណែនាំ និងការសម្រេចចិត្តរើសជំនាញនិងភាសា ការចុះមើលស្ថានភាពជាក់ស្តែងរបស់គ្រួសារបេក្ខជន ព្រមទាំងការសម្ភាសន៍ និងរង់ចាំលទ្ធផលថ្នាក់ជាតិសម្រាប់ថ្នាក់ទី១២។ ជាចុងក្រោយអង្គការនឹងប្រកាសលទ្ធផលបេក្ខជនដែលជាប់អាហារូបករណ៍។ ប្រសិនបើបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ Google form ឱ្យបានត្រឹមម៉ោង ៥:០០ល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ចំពោះបេក្ខជនមានពិការភាព និងមកពីតំបន់ដាច់ស្រយាលត្រូវបានផ្តល់អាទិភាព។ មួយវិញទៀតបេក្ខជនត្រូវតែគោរពតាមគោលការណ៍ និងនីតិវិធីនៃការជ្រើសរើសរបស់អង្គការកុមារមេគង្គ រួមទាំងពុំធ្លាប់មានសមាជិកគ្រួសារដែលទទួលបានអាហាររូបករណ៍នេះពីមុនឡើយ។ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ លាក់លៀម និងមិនត្រូវតាមលក្ខខណ្ឌនឹងចាត់ទុកជាមោឃៈ៕

Khcct banner

អត្ថបទទាក់ទង