អាម៉េរិក៖ អតីតប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន ដែលមានវ័យ ៨៣ឆ្នាំ បានចូលនិវត្តន៍ជាមួយនឹងប្រាក់សោធននិវត្តន៍ដែលផ្តល់ដោយមូលនិធិរដ្ឋ ហើយលោកក៏ក្លាយជាអ្នកបង់ពន្ធច្រើនជាងអតីតប្រធានាធិបតីអាម៉េរិកទាំងអស់ ពោលគឺប្រាក់សោធននិវត្តន៍របស់លោកទទួលបានប្រមាណ ៤១៧,០០០ ដុល្លារក្នុងមួយឆ្នាំ (៣៤,៧៥០$ ក្នុងមួយខែ) នេះបើយោងតាមការវិភាគថ្មីមួយចេញផ្សាយដោយ The New York Times ដែលជាតួលេខដែលលើសពីប្រាក់ខែប្រធានាធិបតីរបស់លោកទៅទៀត ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះគឺរាប់ចាប់តាំងពីអាជីពរយៈពេលជាច្រើនទសវត្សរ៍ក្នុងការរបស់លោកធ្លាប់ធ្វើជាព្រឹទ្ធសភា អនុប្រធានាធិបតី ប្រធានាធិបតី និងការងារដ្ឋជាច្រើនទៀត ដូចច្នេះលោកទទួលបានប្រាក់ពីប្រព័ន្ធចូលនិវត្តន៍របស់រដ្ឋាភិបាលអាម៉េរិកច្រើនជាងប្រធានាធិបតីមុនៗទាំងអស់។
យោងតាមកាសែត New York Post អនុប្រធានមូលនិធិសហភាពអ្នកជាប់ពន្ធជាតិ លោក Demian Brady បាននិយាយថានេះមិនមែនជារឿងធម្មតាទេ ជាប្រវត្តិសាស្ត្រ ដែលលោកទទួលបានចំនួនប្រាក់សោធននិវត្តន៍ច្រើនបែបនេះ។ លោកថាលោកចូបៃដិនជាប្រធានាធិបតីអាម៉េរិកដែលទទួលបានប្រាក់ចូលនិវត្តន៍ច្រើនជាងគេបំផុតក្នុងចំណោមប្រធានាធិបតីសហរដ្ឋអាម៉េរិក។
លោកបន្ថែមទៀតថាការទូទាត់ប្រាក់សោធននិវត្តន៍ CSRS ត្រូវបានគណនាដោយប្រើរូបមន្តដែលផ្អែកលើរយៈពេល ៤៤ ឆ្នាំរបស់លោក បៃដិន ធ្វើការនៅក្នុងព្រឹទ្ធសភា និងជាអនុប្រធានាធិបតី និងរហូតក្លាយជាប្រធានាធិបតីអាម៉េរិក៕